ព័ត៌មាន

តើ NOKIA 2720 និង NOKIA 110 បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ IFA2019 ខាងមុខដែរឬទេ?

វានៅដល់ពេលប្រហែលជា ១០ ថ្ងៃទៀតប៉ុណ្ណោះដែលក្រុមហ៊ុន Nokia Mobile នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ IFA2019 នៅក្នុងទីក្រុងប៊ែកឡាំងនោះ ហើយក្រុមហ៊ុននេះក៏នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Nokia ស៊េរីថ្មីជាច្រើនស៊េរីរបស់ខ្លួនផងដែរ។ តាមពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុននឹងប្រកាសបង្ហាញនូវស្មាតហ្វូនចំនួន ៣ ម៉ូឌែល និង Feature Phones ចំនួន ៣ ម៉ូឌែលទៀតផងដែរ។

សម្រាប់ Feature Phone ថ្មីនេះប្រហែលជា Nokia 2720, Nokia 110 និងមួយទៀតដែលយើងនៅមិនទាន់បានដឹងនៅឡើយទេ។ Nokia 2720 អាចនឹងក្លាយជា Feature Phone របស់ក្រុមហ៊ុន Nokia Mobile ដែលប្រិយមិត្តជាច្រើនទន្ទឹងរង់ចាំហើយវាមានតម្លៃខ្ទង់ 100 អ៊ឺរ៉ូ​ខណៈពេលដែល Nokia 110 គឺមានតម្លៃខ្ទង់ 30 អ៊ឺរ៉ូ។

data-systems.fi ដែលជាអ្នកចែកចាយនៅក្នុងប្រទេសហ្វាំងឡង់ធ្វើការអាប់ដេតនៅលើគេហទំព័ររបស់ខ្លួនដែលមានទូរស័ព្ទ Nokia 2720 និង Nokia 110 ផងដែរ។ តម្លៃរបស់វាមិនមានបង្ហាញនៅលើទំព័រនេះនោះទេ ប៉ុន្តែនៅក្នុង Google search បង្ហាញនូវ Keywords ដែលពាក់ព័ន្ធទៅនឹង Nokia 2720, Nokia 110 និង data-systems នោះ។ Nokia 2720 មានលេខកូដ TA-1175 ខណៈពេលដែល Nokia 110 គឺមានលេខកូដ TA-1192 ហើយវាប្រើប្រាស់ស៊ីមពីរថែមទៀត៕

image

image