ព័ត៌មាន

សម្រេចចិត្តប្រើប្រាស់ស្មាតហ្វូន OPPO F11 Pro គឺអស់ក្តីបារម្ភរឿងស្ពាយ Power Bank ទៀតហើយ!

សម្រាប់អ្នកប្រកបជំនួញ និងអាជីវកម្មនានាមិនថាតែនៅខាងក្នុង និងក្រៅ​គេហដ្ឋាន រឺក៏នៅលើអនឡាញជៀសមិនផុតពីរឿងទូរស័ព្ទអស់ថ្ម ដែលជាបញ្ហារំខាន និងរាំងស្ទះដល់ដំណើរការ នៃការប្រាស្រ័យទាក់ទងគ្នា ជួនកាលអាចបណ្តាលឲ្យខូចខាតផលប្រយោជន៍ធំក៏មានដែរ។ ដើម្បីរួមចំណែកលុបបំបាត់បញ្ហាប្រឈម និងពាក្យរអ៊ូថា៖​ “អុញនោះទូរស័ព្ទអស់ថ្ម ធុញណាស់ រកតែធ្វើកិច្ចការរកស៊ីអ្វីពុំកើត” របស់អ្នកប្រើប្រាស់ស្មាតហ្វូននៅទូទាំងពិភពលោក ក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក OPPO  បានសម្រិតសម្រាំង នូវស្មាតហ្វូនស៊េរីឆ្នាំ ២០១៩ គឺ OPPO F11 Pro ដែលមានកម្លាំងថាមពលថ្មធំរហូតដល់ទៅ4000 mAh ប្រើបានរយៈពេលយូរ ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 មិនត្រូវការរងចាំរយៈពេលសាកថ្មយូរ (VOOC ត្រូវបានទទួលស្គាល់គុណភាពផលិតផលពីស្ថាប័នអន្តរជាតិ TÜV)

អាស្រ័យហេតុនេះ លោកអ្នក អាចធ្វើការពិចារណា ក្នុងការជ្រើសរើសយកស្មាតហ្វូន OPPO F11 Pro ដើម្បីជាដៃគូរសម្រាប់ជួយពន្លឿន ពាណិជ្ជកម្ម អាជីវកម្ម ទាំងលើ online  និង offline ដោយសារតែសមត្ថភាពរបស់វាអាចប្រើប្រាស់ជាធម្មតាបានរយៈពេលជាង15ម៉ោងសម្រាប់ការហៅចេញចូលរឺប្រាស្រ័យទាក់ទងគ្នាលើបណ្តាញសង្គម (Facebook, Instagram, Telegram, Wechat, Whatsapp, Twitters, Tik Tok, Bingo Live ជាដើម) និង អាចមើលវីដេអូជាប់គ្នាបានរយៈពេល 12 ម៉ោង រឺ លេងហ្គេមកម្សាន្តជាប់គ្នាបានរយៈពេលជាង5ម៉ោង ដោយអស់ក្តីបារម្ភលើបញ្ហាអស់ថ្មទៀតហើយ។

ក្រៅពីនេះ OPPO F11 Pro ត្រូវបានរចនារូបរាងយ៉ាងល្អប្រណីតមានអេក្រង់លាតពេញ ទំហំ 6.5 inch FHD+ បង្កប់កាមេរ៉ាមុខចំកណ្តាល ទំហំ16MP  និង ផ្នែកខាងក្រោយមានពណ៌បែប Gradient បំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ48MP, ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Andriod 9.0 និង មាន​ CPU P70 6+64GB, RAM ទំហំ 6GB និង ROM ទំហំ128GB ភ្ជាប់បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost។ លោកអ្នកអាចស្វែងរកជាវ ស្មាតហ្វូនឆ្លាតវៃ OPPO F11 Pro ដែលមានផ្ទុកម៉េម៉ូរីទំហំ128GB នៅគ្រប់ហាងលក់ទូស័ព្ទនានា ដែលមានស្លាកសញ្ញា OPPO ទូទាំងប្រទេសកម្ពុជា ក្នុងតម្លៃពិសេសត្រឹមតែ ៣៣៩ដុល្លារ ជាមួយនឹងជម្រើស៣ពណ៌ គឺ Thunder Black, Aurora Green, និង Waterfall Gray៕  

image

image

image

image

image