ព័ត៌មាន

Huawei Nova 5T ចាប់ផ្តើមធ្វើការ Pre-order ហើយនៅក្នុងប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះ

បន្ទាប់ពីការសម្ភោធន៍ស្មាតហ្វូននេះនៅក្នុងប្រទេសម៉ាឡេស៊ីរួចមក ពេលនេះស្មាតហ្វូន Huawei Nova 5T ត្រៀមខ្លួនបង្ហាញខ្លួននៅក្នុងប្រទេសហ្វីលីពីនទៀតហើយ ជាពិសេសវានឹងធ្វើការ Pre-order ចាប់ពីថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០១៩ នេះ។

Huawei Nova 5T មានអេក្រង់  6.26-inch hole punch display ជាមួយនឹងកម្រិតភាពច្បាស់ FHD+ បន្ទះឈីប Kirin 980 processor និងម៉េមូរីទំហំ  8GB RAM + 128GB ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32MP (f/2.0) និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 48MP (f/1.8) Main + 16MP (f/2.2) wide-angle + 2MP (f/2.4) macro និង  2MP (f/2.4) depth sensor ។

ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ថាមពលថ្ម  3750 mAh ជាមួយនឹងរន្ធ  USB Type C port សម្រាប់បច្ចេកវិទ្យា 22.5W Huawei SuperCharge និង EMUI 9.1 ថែមទៀតផង។ ស្មាតហ្វូនHuawei’s Nova 5T នេះមានតម្លៃ P18,990 ($364) ហើយវាមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Midsummer Purple, Crush Blue និង Black ៕

image

image