ព័ត៌មាន

ការនាំចេញស្មាតហ្វូន Huawei មានការកើនឡើងក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩ តាមពីក្រោយក្រុមហ៊ុន Samsung ឈរនៅចំណាត់ថ្នាក់លេខ ១

បច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានក្លាយជាជនរងគ្រោះនៃសង្គ្រាមពាណិជ្ជកម្មអាមេរិកចិនដែលធ្វើអោយប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅទូទាំងពិភពលោក ប៉ុន្តែទោះបីជាបញ្ហានេះនៅតែបន្តដដែលនោះ ក្រុមហ៊ុននេះក៏ទទួលបាននូវលទ្ធផលល្អសម្រាប់ត្រីមាសទី ២ នេះ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Gartner ក្រុមហ៊ុន Huawei មានការកើនឡើងទៅលើការនាំចេញស្មាតហ្វូនរបស់ខ្លួនចំនួន ៥៨ លានគ្រឿងក្នុងអំឡុងត្រីមាសទី ២ ឆ្នាំ ២០១៩ នេះដែលមានការកើនឡើងពី ៤៩ លានគ្រឿងសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៨ នេះ។ ក្រុមហ៊ុននេះទទួលបានចំណែកទីផ្សារពិភពលោក 15.8% ខណៈពេលដែលត្រីមាសទី ២ ឆ្នាំ ២០១៨ គឺមានចំនួន 13.3% កាលពីឆ្នាំមុននេះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ឈរនៅចំណាត់ថ្នាក់លេខ ១ ជាមួយនឹងការនាំចេញស្មាតហ្វូនចំនួន ៧៥ លានគ្រឿងដែលមានចំណែកទីផ្សារ 22.7% ។ ក្រុមហ៊ុន Apple នៅចំណាត់ថ្នាក់លេខ ៣ ដែលមានការលក់ស្មាតហ្វូនចំនួន 33.8 លានគ្រឿង និងចំណែកទីផ្សារ 10.1% ។ ចំណែកទីផ្សារស្មាតហ្វូននៃការនាំចេញរបស់ពិភពលោកនេះគឺមានការធ្លាក់ចុះ ហើយនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ ការធ្លាក់ចុះមានចំនួន 1.7% ដែលមានការធ្លាក់ចុះស្មាតហ្វូនចំនួន 368 លានគ្រឿង៕

image

image