ព័ត៌មាន

តោះមកស្វែងយល់ អំពីលក្ខណៈពិសេសទាំង ៥ ចំណុច របស់ស្មាតហ្វូន OPPO Reno Series

សម្រាប់អ្នកពុំទាន់ចាប់កាន់ទូរស័ព្ទ OPPO Reno Series នៅ​ក្នុង​ដៃ ហើយស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ថាគួរតែ “ប្រើ រឺ មិនប្រើ” អាចធ្វើការសិក្សាស្វែងយល់លម្អិតអំពីលក្ខណៈពិសេសទាំងប្រាំចំណុចនេះ របស់ស្មាតហ្វូន OPPO Reno Series ដូចខាងក្រោម៖

. OPPO Reno Series គឺជាស្មាតហ្វូនតំណាងឲ្យការតស៊ូ និង ភាពច្នៃប្រឌិតគ្មានដែនកំណត់

OPPO Reno ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាត ទាក់ទាញ បែបថ្លៃថ្នូរ ជាមួយនឹងអេក្រង់លាតពេញ 6.6 inch មានកញ្ចក់ការពារ ទូរស័ព្ទ Corning Gorilla Glass 6។ វាមានបំពាក់មុខងារស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី2.0 (ដោះសោរបានកាន់តែលឿនចំណាយពេលត្រឹមតែ0.35 វិនាទី) ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon និង ប្រតិបត្តិការដោយ Android 9.0។ សម្រាប់ OPPO Reno ធម្មតាមាន Ram 6GB និង Rom 256GB ចំណែកឯ Reno 10x Hybrid Zoom (​មាន​បង្កប់​កាមេរ៉ា 60X Digital Zoom) មាន Ram 8GB និង Rom 256GB។

២. ​ស្មាតហ្វូន OPPO Reno Series បំពាក់នូវ កាមេរ៉ាក្រោយ Zoom បានប្រវែងវែង និងមានសមត្ថភាព  ផ្តិតយករូបភាព និង វីដេអូ ពេល​យប់​បាន​យ៉ាង​ល្អ

កាមេរ៉ាក្រោយរបស់ OPPO Reno ស៊េរី បំពាក់មកជាមួយ សិនស័រ កាមេរ៉ាកំពូលរបស់ក្រុមហ៊ុន Sony IMX 586 (48MP Ultra Clear Main Camera) អមមកជាមួយបច្ចេកវិទ្យាកាត់បន្ថយគ្រាប់ Noise (ចំណុច​អុច​តូចៗ) និងបច្ចេកវិទ្យា HDR។ ជាមួយមុខងារ Ultra Night Mode 2.0 របស់វាអាចជួយឲ្យអ្នក​ថត​រូបភាព​ពេល​យប់​បាន​យ៉ាង​ល្អទាំង​រូបភាព​សន្លឹកនិង​វីដេអូ។ នៅពេលដែលថត​វីដេអូ​វិញ វាអាច​ចាប់​បាន​​យ៉ាង​ច្បាស់ល្អ​និងមានកម្មវិធីទប់​លំនឹង​ បើ​ទោះ​បី​ជា​យើង​ដើរ​ថត​ ស្ថិតក្នុងសភាព​រង្គើ​​​ខ្លាំង យ៉ាងណាក៏​​បច្ចេកវិទ្យា​ទប់​លំនឹង​ OIS នៅតែធ្វើឲ្យ​វីដេអូ​ដែល​បាន​ថត​ចេញ​មក កាន់​តែ​មាន​លំនឹង​ល្អ និង​ច្បាស់។

. OPPO Reno Series មានបំពាក់នូវកាមេរ៉ាមុខ បង្កប់ខ្លួន បែប Classis  

កាមេរ៉ាមុខបង្កប់ខ្លួនរបស់ OPPO Reno Series អាចប្រើប្រាស់បានចំនួន 200,000ដង ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាលិបចូលយ៉ាងរហ័សដោយស្វ័យប្រវត្តិនៅពេលដែលធ្លាក់ម្តងៗ។ លោកអ្នកអាចរីករាយនឹងការថតរូបស៊ែលហ្វីឥតសំចៃដៃតាមចំណង់ចំណូលចិត្ត ជាមួយនឹង កាមេរ៉ាមុខ 16MP បំពាក់នូវបច្ចេកវិទ្យា AI Beauty 2.1 ដែលជួយឲ្យរូបភាព របស់លោកអ្នកស្រស់ស្អាតបែបធម្មជាតិ ដោយពុំចាំបាច់ប្រើប្រាស់កម្មវិធី Edit ផ្សេងៗឡើយ។

៤. OPPO Reno ស៊េរី មានកម្លាំងថ្មធំគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ

ជាមួយ OPPO Reno លោកអ្នកប្រាកដជារីករាយក្នុងការបំពេញមុខជំនួញ ថតរូបភាព រឺ វីដេអូ សម្រាប់ទុកជាឯកសារ និង អនុស្សាវរីយ៍ផ្សេងៗ រឺ មើលខ្សែភាពយន្ត រឺក៏លេងហ្គេមកម្សាន្តដោយពុំចាំបាច់បារម្ភរឿងអស់ថ្ម និង ស្ពាយ Power Bank តាមខ្លួននាំតែហត់នោះទេ។ OPPO Reno ធម្មតា មានកម្លាំងថាមពលថ្ម 3765mAh និង OPPO Reno 10X Hybrid Zoom (​ដែលមាន​បង្កប់​កាមេរ៉ា 60X Digital Zoom) គឺមានថាមពលថ្ម 4065mAh ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0។​

៥. ពណ៌ស្អាត ទាក់ទាញ មានច្រើនជម្រើស អាចបំពេញតម្រូវការអ្នកប្រើប្រាស់គ្រប់វ័យ

OPPO Reno ធម្មតា មាន៣ពណ៌ គឺ Sunset Rose, ពណ៌ Jet Black និង ពណ៌ Ocean Green ចំណែកឯ OPPO Reno 10xZoom មានតែពណ៌ Jet Black និង ពណ៌ Ocean Green។

សរុបមកលោកអ្នកអាចធ្វើការសម្រេចចិត្តជ្រើសរើសនូវ ស្មាតហ្វូន OPPO Reno ស៊េរី ណាមួយក៏បានតាមចំណង់ចំណូលចិត្ត និងកញ្ចប់ថវិការបស់លោកអ្នកបានម៉ាពេញចិត្តតែម្តង ៕

image

image

image

image