ព័ត៌មាន

Galaxy A71 បង្ហាញខ្លួននៅលើ Geekbench និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវស្មាតហ្វូន 2019 Galaxy A-Series ជាច្រើនម៉ូឌែល ហើយពេលនេះស្មាតហ្វូនត្រកូល 2020 Galaxy A-Series នេះក៏បង្ហាញខ្លួននៅលើអ៊ីនធឺណិតផងដែរ។ ថ្មីៗនេះ យើងបានលឺដំណឹងអំពីស្មាតហ្វូន Galaxy A71 និង A91 ដែលដំណើរការនូវ Android 10 នឹងបង្ហាញខ្លួននៅអ៊ឺរ៉ុបនៅឆ្នាំក្រោយនេះ។

ស្មាតហ្វូនស៊េរីថ្មីដែលមានលេខម៉ូឌែល SM-A715F ទើបតែប្រទះឃើញនៅលើ Geekbench ដែលគេដឹងថានេះគឺជាស្មាតហ្វូន Galaxy A71 ដែលមានរ៉េមទំហំ 8GB បន្ទះឈីប Snapdragon 675 SoC ។​ ស្មាតហ្វូន Galaxy A71 នឹងបង្ហាញខ្លួននៅដើមឆ្នាំ​ ២០២០ នេះ។

យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung អាចនឹងបញ្ចេញនូវស្មាតហ្វូន A71 ជាមួយនឹង Android Pie នៅក្នុងទីផ្សារមួយចំនួនដូចជាប្រទេសឥណ្ឌាមុនពេលដែលវត្តមានរបស់ស្មាតហ្វូន Galaxy S11 មកដល់។ សម្រាប់ស្មាតហ្វូន Galaxy A91 ក៏ធ្វើតេស្តនៅលើ Android Pie ផងដែរ។ សម្រាប់ version នៅអ៊ឺរ៉ុបនឹងដំណើរការនូវ Android 10 ៕

image

image