ព័ត៌មាន

វិធីដោនឡូតវីដេអូនៅលើ Facebook នៅលើ Android

គ្រប់ពេលដែលអ្នកមើលវីដេអូនៅលើ Facebook នោះ អ្នកប្រហែលជាមានបំណងក្នុងការដោនឡូតវីដេអូនេះសម្រាប់មើលនៅលើស្មាតហ្វូនរបស់អ្នកដោយសារតែមិនចង់ខ្ជះខ្ជាយទៅលើការចំណាយអ៊ីនធឺណិតរបស់អ្នកនោះ។ នៅលើបណ្តាញសង្គម Social Media នេះ អ្នកអាចធ្វើការចុច Save នៅលើវីដេអូរបស់ Facebook នេះសម្រាប់មើលនៅពេលក្រោយបានផងដែរ។

image

ប្រសិនបើអ្នកប្រើប្រាស់នូវ Android ឬ PC នោះ អ្នកអាចធ្វើការដោនឡូតវីដេអូបានតាមរយៈកម្មវិធីបាន។ តោះអនុវត្តន៍ទៅតាមជំហានខាងក្រោមនេះ៖

១. ចុចបើក Facebook App

២. ចុច Copy Links ទៅលើវីដេអូនេះ

៣. ចូលទៅកាន់ savefrom.net

៤.​ចុច Paste នូវ Links នេះទៅកាន់ Enter the URL

៥. ចុចនៅលើ Download ប៊ូតុង ហើយវាក៏មានជំរើសវីដេអូ SD ឬ HD ជាការស្រេច៕