ព័ត៌មាន

Huawei នឹងប្រកាសបង្ហាញអ្វីដែលថ្មីនៅថ្ងៃទី ១ ខែកញ្ញានេះ!

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ពេលនេះស្ថិតនៅក្នុងដំណើរផ្លូវដែលមិនងាយស្រួលនោះទេក្នុងអំឡុងពេលនៃសង្គ្រាមពាណិជ្ជកម្មអាមេរិកចិននោះ ហើយក្រុមហ៊ុននេះក៏ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋបាលលោក Trump ថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ព្យាយាមបញ្ចៀសនូវបញ្ហាជាច្រើនសម្រាប់ទីផ្សារពិភពលោករបស់ខ្លួនផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា​ Huawei ប្រកាសជាផ្លូវការថា វានឹងមានការប្រកាសបង្ហាញដ៏ធំមួយទៀតនៅថ្ងៃទី ១ ខែកញ្ញានេះ ប៉ុន្តែយើងនៅមិនទាន់ដឹងថាតើក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងប្រកាសបង្ហាញអ្វីនោះទេ។ យើងនៅមិនទាន់ដឹងនៅឡើយទេថា ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងបង្ហាញនូវអ្វីនោះទេ ប៉ុន្តែក្រុមហ៊ុននេះក៏បញ្ចេញនូវវីដេអូ Teaser ថ្មីផងដែរ។ តើក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវផលិតផលថ្មី ឬកម្មវិធី Software ថ្មី ឬអ្វីដែលផ្សេងពីនេះទៀតនោះ? យើងនឹងរង់ចាំមើលទាំងអស់គ្នា៕

image

image