ព័ត៌មាន

ស្មាតហ្វូន Huawei ចំនួន 82% ដំណើរការនូវ EMUI 9.0/9.1 ខណៈ 15% ទៀតដំណើរការនូវ EMUI 8.0/8.1

នៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺផ្តល់នូវការអាប់ដេតទៅលើកម្មវិធី Software ចុងក្រោយបំផុតសម្រាប់ស្មាតហ្វុនរបស់ខ្លួន។ សម្រាប់ការអាប់ដេតសុវត្ថិភាពនេះគឺពិតជាមានសារៈសំខាន់ណាស់ក្នុងពេលសព្វថ្ងៃនេះ។ យើងត្រូវធ្វើការអាប់ដេតទៅកាន់ Version ចុងក្រោយបំផុតនៅលើស្មាតហ្វូនរបស់យើងដើម្បីធានាទៅលើសុវត្ថិភាព។

ចាប់តាំងពីត្រីមាសទី ៣ ឆ្នាំ ២០១៨ នេះ (តាមរយៈ Counterpoints), 82% នៃស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ធ្វើការអាប់ដេតទៅកាន់ EMUI 9.0 និង EMUI 9.1 ដែលផ្អែកនៅលើ Android Pie ហើយ 15% គឺដំណើរការនូវ EMUI 8.0 និង EMUI 8.1 ៕

image

image