ព័ត៌មាន

Nokia 105 (ស៊ីម 2) ស៊េរីឆ្នាំ 2019 ដាក់លក់ហើយក្នុងប្រទេសកម្ពុជា! ផលិតផលសុទ្ធមានការធានាដូរថ្មីជូនរយៈពេល 1 ឆ្នាំ!

បើនិយាយពី NOKIA អ្នកណាៗក៏ស្គាល់ម៉ាកយីហោរបស់ក្រុមហ៊ុននេះដែរ ហើយមនុស្សជាច្រើនក៏សុទ្ធតែធ្លាប់ប្រើប្រាស់ និងដឹងអំពីសមត្ថភាពដ៏ខ្លាំងរបស់ទូរស័ព្ទ Nokia នេះ។ បើគេក្រឡេកមកមើលទីផ្សារនៅក្នុងប្រទេសកម្ពុជាវិញនោះ អ្នកណាៗក៏និយមប្រើប្រាស់ និងស្គាល់នូវ Nokia ដែរ ពិសេសគឺសឹងតែគ្រប់អ្នកប្រើប្រាស់ស្មាតហ្វូនហើយដែលមាន Nokia អិនចុចពិលនៅជាប់ខ្លួននោះ។ 

image

ក្រុមហ៊ុន KTH តំណាងចែកចាយទូរស័ព្ទ Nokia សុទ្ធនៅក្នុងប្រទេសកម្ពុជាក៏នាំយកនូវនូវស្មាតហ្វូន Nokia ជាច្រើនម៉ូឌែល រួមជាមួយនឹង Nokia អិនចុចពិលស៊េរីថ្មីជាច្រើនម៉ូឌែលសម្រាប់ដាក់លក់បំពេញតម្រូវការរបស់អតិថិជនជាច្រើនទូទាំងប្រទេស ជាមួយនឹងការធានាការដូរថ្មីជូនរយៈពេល 1 ឆ្នាំពេញទៅលើការប្រើប្រាស់ថែមទៀតផង។ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ក្រុមហ៊ុនមួយចំនួន ឬឈ្មួញទុច្ចរិតព្យាយាមចម្លងធ្វើរបស់ក្លែងក្លាយបន្លំម៉ាក Nokia នាំចូលដោយខុសច្បាប់ និងដាក់លក់ដោយលួចលាក់នៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប្រិយមិត្តរបស់ Nokia ពិនិត្យមើលតែម ឬ Sticker របស់ក្រុមហ៊ុន​KTH អោយបានត្រឹមត្រូវមុននឹងសម្រេចចិត្តទិញជៀសវាងទិញចំទូរស័ព្ទក្លែងក្លាយដែលនាំអោយខាតបង់ប្រាក់កាស និងទំនុកចិត្តមកលើម៉ាក Nokia ថែមទៀត។

image

ពេលនេះ ក្រុមហ៊ុន KTH ប្រកាសថា Nokia 105 (ស៊ីម 2) ស៊េរីឆ្នាំ 2019 មានលក់ហើយនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ Nokia 105 (2019) រចនាឡើងដើម្បីជីវិតរស់នៅប្រចាំថ្ងៃជាមួយនឹងរូបរាងទាន់សម័យ សក្តិសម និងស្រស់ស្អាតតាមបែបធម្មជាតិពិតៗតែម្តង។ ទូរស័ព្ទនេះភ្ជាប់ជាមួយនឹងតួខ្លួនផលិតឡើងពី Polycarbonate ដែលរឹងមាំមិនងាយឆ្កូត និងកកិតនោះទេ។ វាពិតជាផ្តល់នូវគុណភាពទំនុកចិត្តខ្ពស់បំផុតសម្រាប់ប្រើប្រាស់។ ប៊ូតុងរបស់វាធំ អក្សរច្បាស់ៗងាយស្រួលមើល និងចុចថែមទៀត។ Nokia 105 (2019) មានអេក្រង់ទំហំ 1.77’’ រ៉េមទំហំ 4MB ម៉េមូរីទំហំ 4MB (អាចផ្ទុកសារ និងលេខទូរស័ព្ទបានច្រើន) ថាមពលថ្ម 800mAh (និយាយគ្នាពីព្រឹកទល់យប់គ្មានបញ្ហា) និង Series 30+ OS ថែមទៀត។ វាប្រើប្រាស់ស៊ីម 2 ប្រភេទ 4G និងមានពិលភ្លឺច្បាស់ វិទ្យុលឺខ្លាំងថែមទៀត។ វាមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខៀវ ពណ៌ផ្កាឈូក និងពណ៌ខ្មៅ។

image

ជាចុងក្រោយ មុននឹងទិញទូរស័ព្ទ Nokia សូមពិនិត្យអោយបានល្អិតល្អន់ជាមុនសិន ផលិតផលសុទ្ធគឺមានតែមឬ Sticker ពីក្រុមហ៊ុន Nokia និងការធានាជូន ១ ឆ្នាំពីក្រុមហ៊ុន KTH ។ លោកអ្នកអាចរកទិញ Nokia 105 (ស៊ីម 2) ស៊េរីឆ្នាំ 2019 នេះបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប Nokia នៅទូទាំងប្រទេសក្នុងតម្លៃប្រហែលជា $20 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!!!

image

image