ព័ត៌មាន

តោះប្រៀបធៀបកាមេរ៉ារបស់ស្មាតហ្វូន SAMSUNG NOTE 10 និង NOKIA 9 PUREVIEW !

វាមាន YouTube channel មួយដែលធ្វើការប្រៀបធៀបនូវកាមេរ៉ារបស់ស្មាតហ្វូនប្រភេទ Flagships របស់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនជាមួយនឹងកាមេរ៉ារបស់ស្មាតហ្វូន Nokia 9 PureView ។ គោលដៅនៃការប្រៀបធៀបនេះគឺដើម្បីចង់ដឹងថា តើស្មាតហ្វូនថ្មីទាំងនេះអាចយកឈ្នះទៅលើកាមេរ៉ារបស់ក្រុមហ៊ុន Nokia បានទេ?

នៅក្នុង Will It Beat Nokia YouTube channel ធ្វើការបង្ហោះនូវវីដេអូដ៏អស្ចារ្យមួយដែលមានការប្រៀបធៀបកាមេរ៉ារបស់ស្មាតហ្វូន Samsung Galaxy Note 10និង Nokia 9 PureView រួមជាមួយនឹងបទភ្លេងដ៏ពិរោះរណ្តំចិត្តថែមទៀត។ ស្មាតហ្វូន Note 10 មានកាមេរ៉ាគោលទំហំ 12 MP ជាមួយនឹង aperture F/1.5 – 2.4 និងទំហំភិចសែល 1.4um ចំនែកស្មាតហ្វូន Nokia 9 PV មានកាមេរ៉ា 12MP ចំនួន ៥ គ្រាប់ដែលមាន aperture f/1.8 និងទំហំភិចសែល 1.25um​។

អ្វីដែលបង្ហាញយ៉ាងច្បាស់នោះគឺថា ស្មាតហ្វូន Nokia 9 PV អាចធ្វើការប្រកួតប្រជែងជាមួយនឹងកាមេរ៉ារបស់ស្មាតហ្វូន Galaxy Note 10 បាននៅក្នុងពេលថ្ងៃ ប៉ុន្តែសម្រាប់ការថតពេលយប់វិញនោះ ឬកន្លែងដែលខ្វះពន្លឺក្រុមហ៊ុនបច្ចេកវិទ្យា Nokia ត្រូវធ្វើការពង្រឹងបន្ថែមទៀតទៅលើសម្រាប់កាមេរ៉ានៅលើស្មាតហ្វូន 9 PV នេះ។ ស្មាតហ្វូន Galaxy Note 10 អាចធ្វើការថតរូបភាពដែលអាចផលិតពណ៌ច្រើន ខណៈពេលដែលស្មាតហ្វូន Nokia 9PV នេះអាចធ្វើការផ្តល់នូវពណ៌កម្រិតធម្មជាតិពិតៗតែម្តង។

ស្មាតហ្វូន Nokia 9PV អាចធ្វើការបង្កើតនូវ bokeh effect ដ៏ស្រស់ស្អាត ខណៈពេលដែលស្មាតហ្វូន Samsung Note 10 អាចល្អប្រសើរជាងដោយសារតែវាមានភ្ជាប់ជាមួយនឹងមុខងារ 2x zoom និង night shots នោះ។ Nokia 9 PureView នេះគឺមានកាមេរ៉ាអស្ចារ្យ ហើយអាចធ្វើការបង្កើតនូវរូបភាពដ៏អស្ចារ្យ ខណៈពេលដែល Galaxy Note 10 អាចផ្តល់អោយអ្នកប្រើប្រាស់ជាមួយនឹងរូបភាពជាច្រើននៅក្នុងលក្ខខណ្ឌពន្លឺផ្សេងៗគ្នានោះ។ យ៉ាងណាមិញ អ្នកប្រើប្រាស់ក៏ចំណេញបានច្រើនជាមួយនឹង Nokia 9 PureView RAW files សម្រាប់ការថតរូបភាពរបស់ពួកគេ ហើយបើនិយាយពីតម្លៃរបស់វាវិញនោះគឺថា Nokia 10 មានតម្លៃខ្ពស់ជាង 9PV ខ្លាំងផងដែរ៕

image

image

image

image

image

image