ព័ត៌មាន

បន្ទាប់ពីជោគជ័យនៅសៀមរាប ដូច្នេះដល់អ្នកតាកែវម្តង! ត្រៀមខ្លួនហើយនៅ ?

កម្មវិធីប្រឡងចម្រៀងបែប Digital “The Mask Singer Cambodia” ដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនស្មាតហ្វូន OPPO បានចាប់ផ្តើមដំណើរការជម្រុះវគ្គដំបូងផ្តើមពីខេត្តសៀមរាប នៅផ្សារ ហេរីថេក (The Heritage Walk) ផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជន និង អ្នកគាំទ្រស្មាតហ្វូន OPPO កាលពីថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ។ ការប្រកួតសមត្ថភាពចម្រៀងបែប Digital ដោយពាក់របាំងមុខ “The Mask Singer Cambodia” ជាលើកដំបូងនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង ទទួលបានអារម្មណ៍រំភើបសប្បាយរីករាយនៅពេលដែលពួកគេបានជួបផ្ទាល់ជាមួយកំពូលតារាជាច្រើនរូប ដែលជា Idol របស់ពួកគេ បានចែករំលែកនូវបទពិសោធន៍ល្អៗ និងផ្តល់ទំនុកចិត្តដល់ពួកគេមុនពេលប្រកួតផងដែរ។

វាជាកម្មវិធីដំបូង ពិតជាប្លែកភ្នែក ដូច្នេះមានមនុស្សមកទស្សនាច្រើនណាស់ ធ្វើឲ្យពិបាកទស្សនាផ្ទាល់បន្តិច ប៉ុន្តែសម្រាប់ខ្ញុំ​(បេក្ខជនចូលប្រលង)គឺពុំចាំបាច់ហត់ប្រជៀតគ្នា ដើម្បីមើលការប្រគុំតន្ត្រីនោះឡើយ ជាពិសេសគឺអាចមើលឃើញ Idol របស់ខ្ញុំពេញភ្នែកតែម្តង ដោយសារខ្ញុំមានជំនួយការពិសេស ដែលអាចZoom បានប្រវែងវែង ហើយច្បាស់ក្រឡែតនោះគឺ OPPO Ren 10x Hybrid Zoom (​ដែលមាន​បង្កប់​កាមេរ៉ា 60X Digital Zoom)។

សូមបញ្ជាក់ថា  កម្មវិធី The Mask Singer Cambodia ដែលឧបត្ថម្ភធំដោយទូរស័ព្ទOPPOនេះ នឹងផ្តល់អត្ថប្រយោជន៍ចំពោះជ័យលាភីដែលឈ្នះចុងក្រោយបំផុត នឹងទទួលបានទឹកប្រាក់សុទ្ធ100,000,000រៀល (១រយលានរៀល) ស្មើនឹងប្រមាណជា  ២ម៉ឺ៥ពាន់ដុល្លាអាមេរិក ថាមិនត្រូវអាចមានរង្វាន់ទូរស័ព្ទដៃបន្ទាប់ពីខេត្តសសៀមរាប គឹមានខេត្តតាកែវ នៅថ្ងៃទី០៣ ខែកញ្ញា និង ខេត្តកំពង់ចាម បាត់ដំបង និង រាជធានីភ្នំពេញ មុននឹងឈានដល់ការប្រកួតប្រជែងតាមវគ្គនីមួយៗ និង វគ្គផ្តាច់ព្រ័ត្រ ដែលនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ។

លក្ខណ្ឌ័នៃការចូលប្រលងចំរៀងបែប Digital នេះ គឺតម្រូវឲ្យបេក្ខជនទាំងអស់ធ្វើការបិតរបាំងមុខ ទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និង ធ្វើការបង្ហាញសមត្ថភាពពិត ការបញ្ចេញសម្លេងពិតរបស់ពួកគេនៅលើឆាកតន្រ្តីដ៏ធំសម្បើមខ្នាតអន្តរជាតិ នៅមុខមហាជនរាប់លាននាក់ដូច្នោះដែរ ដូច្នេះនៅចាំអីទៀត អ្នកតាកែវ អ្នកកំពង់ចាម អ្នកបាត់ដំបង ត្រៀមហើយឬនៅ?  ព័ត៌មានលម្អិតបងប្អូនចូលទៅកាន់ Page ផ្លូវការនេះបាន ៕

 

image

image

image

image

image

image