ព័ត៌មាន

Galaxy A90 5G គឺជាស្មាតហ្វូនត្រកូល A-Series ដំបូងបំផុតដែលទ្រទ្រង់នូវ Samsung DeX

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ធ្វើការពង្រឹងទៅលើសមត្ថភាពកាន់តែប្រសើរជាងមុនសម្រាប់ស្មាតហ្វូនត្រកូល Galaxy A series របស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហើយស្មាតហ្វូននេះក៏មានសមត្ថភាពមិនចាញ់ស្មាតហ្វូនប្រភេទ Flagships ត្រកូល Galaxy S Series ដែរ។

ស្មាតហ្វូន Galaxy A90 5G នេះគឺស្មាតហ្វូនដែលមានសមត្ថភាពខ្លាំងជាមួយនឹងបន្ទះឈីប Qualcomm’s Snapdragon 855 chipset ដែលបន្ទះឈីបនេះភាគច្រើនប្រើប្រាស់នៅលើស្មាតហ្វូនប្រភេទ Flagships Android នៅក្នុងឆ្នាំនេះ។ អ្វីដែលអស្ចារ្យជាងនេះទៀត ស្មាតហ្វូន Galaxy A series នេះគឺទ្រទ្រង់ទៅលើ DeX ថែមទៀត។ វាអាចធ្វើការងារដូវនៅលើ PC បានជាមួយនឹងស្មាតហ្វូន A90 5G នេះតាមរយៈ USB-C ។

ស្មាតហ្វូន Galaxy A90 5G នេះក៏អាចធ្វើការទ្រទ្រង់ជាមួយនឹងកម្មវិធី Microsoft’s Your Phone app ដែលអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការបង្ហាញនូវអេក្រង់របស់ស្មាតហ្វូននេះទៅកាន់ Windows Desktop បាន។ អ្នកអាចធ្វើការឆែកទៅលើ Notifications ការបញ្ចូន និងទទួលនូវសារ និងការឆែកមើលទៅលើរូបភាពជាច្រើនទៀតនៅលើ PC នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួននឹងបញ្ចេញនូវស្មាតហ្វូន Galaxy A90 5G នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃស្អែកនេះ៕

image

image