ព័ត៌មាន

មិនធម្មតា! Huawei Enjoy 9 Plus លក់បានច្រើនជាង ១០ លានគ្រឿងក្នុងប្រទេសចិន

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ប្រកាសបង្ហាញជាផ្លូវការថាស្មាតហ្វូន Enjoy 9 Plus គឺលក់បានច្រើនជាង ១០ លានគ្រឿងសម្រាប់ការនាំចេញនៅក្នុងប្រទេសចិននោះ។ ក្រុមហ៊ុននេះក៏ត្រៀមដាក់លក់ស្មាតហ្វូនស៊េរីថ្មី Huawei Enjoy 10 Plus ឆាប់ៗនេះផងដែរ។

តាមការបញ្ជាក់របស់ក្រុមហ៊ុនHuawei ស្មាតហ្វូនEnjoy 10 Plus នេះនឹងបង្ហាញខ្លួននៅថ្ងៃទី ៥ ខែកញ្ញានេះនៅក្នុងទីក្រុង Xian ប្រទេសចិន។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.59-inch FHD+ display បន្ទះឈីប  Kirin 710F processor រ៉េមទំហំ 4/6GB RAM + 128GB internal storage និងអាចបន្ថែមនូវ microSD បានទំហំ 512GB ថែមទៀត។

ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ដែលមានទំហំ 48MP + 8MP + 2MP និងកាមេរ៉ាខាងមុខដែលដែលមានទំហំ  16MP pop-up selfie ថែមទៀត។ ស្មាតហ្វូននេះមាន ៣ ពណ៌គឺពណ៌ខៀវ ពណ៌ក្រហម និងពណ៌បៃតង។ ស្មាតហ្វូន Huawei Enjoy 10 Plus មានថាមពលថ្មទំហំ  4000mAh ជាមួយនឹងរន្ធផត USB Type-C charging និងរន្ធស្តាប់កាស  3.5mm audio jack ផងដែរ។ ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹង EMUI 9.1 (Android 9 Pie), GPU Turbo 3.0, Gaming+ និងជាច្រើនទៀត៕

 image

image