ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA ចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន ILIAD ក្នុងការ Upgrade បណ្តាញ network របស់ខ្លួនទៅកាន់បច្ចេកវិទ្យា 5G

ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មរបស់ប្រទេសបារាំង Iliad ទើបតែចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងយុទ្ធសាស្រ្តជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក្នុងការ Upgrade ទៅលើបណ្តាញ network របស់ខ្លួនទៅកាន់ 5G ។ សម្រាប់ការ upgrade នេះគឺនឹងសម្រាប់ប្រទេសបារាំង និងប្រទេសអ៊ីតាលីដែលក្រុមហ៊ុន Iliad មានប្រតិបត្តិការនៅទីនេះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏មានការសហការគ្នាជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសបារាំងចាប់តាំងពីឆ្នាំ ២០១០ នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសហ្វាំងឡង់នេះធ្វើការតម្លើងនូវប្រព័ន្ធ 3G និង 4G នៅទីនេះ។ សម្រាប់បណ្តាញ 5G network របស់ក្រុមហ៊ុន Iliad អាចនឹងធ្វើការដាក់ពង្រាយនៅក្នុងឆ្នាំ ២០២០ នេះ ហើយវាមានអ្នក subscribers ចំនួន ១៧ លាននាក់។ វានឹងធ្វើការបង្កើនទៅលើអ្នកប្រើប្រាស់សម្រាប់បច្ចេកវិទ្យា 5G នេះ។

នេះគឺជាលទ្ធផលដ៏ល្អសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ដែលទទួលបានកិច្ចព្រមព្រៀងច្រើននៅក្នុងទ្វីបអ៊ឺរ៉ុបនេះ។ នៅក្នុងពេលទន្ទឹមគ្នានេះ ក្រុមហ៊ុន Nokia ក៏ដំណើរការល្អនៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុន Nokia និង Verizon ក៏ត្រៀមរៀបចំនូវ demo session នៅក្នុងទីក្រុង Dallas, Texas ដើម្បីបង្ហាញអំពីល្បឿននៃ 5G network សម្រាប់សាធារណៈជន និងការធ្វើជំនួញផងដែរ៕

image

image