ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A90 5G នឹងដាក់លក់នៅថ្ងៃស្អែកនេះក្នុងប្រទេសកូរ៉េ

អ្នកប្រើប្រាស់ជាច្រើនប្រហែលជារង់ចាំវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលមិនមែនជាប្រភេទ Flagship ហើយដំណើរការនូវបច្ចេកវិទ្យា 5G ថែមទៀត។ នេះគឺជាស្មាតហ្វូនស៊េរីថ្មី  Galaxy A90 5G ។ ក្រុមហ៊ុនបច្ចេកវិទ្យាក៏ប្រកាសបង្ហាញនូវស្មាតហ្វូននេះនៅថ្ងៃនេះ ហើយស្មាតហ្វូននេះនឹងចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃស្អែកនេះផងដែរ។

ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.7-inch Full HD+ Super AMOLED Infinity-U display បន្ទះឈីប Qualcomm Snapdragon 855 processor រ៉េមទំហំ 6GB / 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ជាមួយនឹងការបន្ថែមនូវ microSD card slot ថែមទៀត។

ស្មាតហ្វូនGalaxy A90 5G ប្រើប្រាស់នូវថាមពលថ្មដែលមានទំហំ 4,500mAh និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 25W Super Fast Charging ថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យាSamsung នេះនៅមិនទាន់បញ្ជាក់ថាស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតនោះទេ។ ស្មាតហ្វូន Galaxy A90 5G នឹងបង្ហាញខ្លួនជាលើកដំបូងបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃស្អែកនេះ៕

image

image