ព័ត៌មាន

Galaxy Note 10 ធ្វើតេស្តរួចរាល់ហើយនៅលើ Android 10 គ្រោងនឹងដំណើរការឆាប់ៗនេះ!

យើងបានដឹងរួចមកហើយថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែធ្វើការតេស្តទៅលើប្រព័ន្ធប្រតិបត្តិការ Android 10 សម្រាប់ស្មាតហ្វូន Galaxy Note 10 និង Galaxy Note 10+ របស់ខ្លួន។ វាមានរយៈពេលមួយខែហើយដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ធ្វើការតេស្តទៅលើ Android 10 នេះសម្រាប់ត្រកូល Galaxy S10 ផងដែរ ហើយ Android 10 នេះនឹងដំណើរការជាមួយនឹង One UI 2.0 ផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Google ទើបតែបញ្ចេញនូវការអាប់ដេត Android 10 សម្រាប់ស្មាតហ្វូន Pixel ទាំងអស់របស់ខ្លួន ហើយ Samsung ក៏ធ្វើការតេស្តរួចរាល់ហើយផងដែរនៅលើ Android 10 នេះសម្រាប់ Galaxy Note 10 និង Galaxy Note 10+ នោះ។

សម្រាប់ការអាប់ដេតនៅលើស្មាតហ្វូន Galaxy Note 10 និង​ Galaxy Note 10 + នេះគឺប្រហែលជាដូចគ្នាទៅនឹង Galaxy S10 ផងដែរ។ សម្រាប់ស្មាតហ្វូនត្រកូល Galaxy ជាច្រើនទៀតក៏គ្រោងនឹងធ្វើការអាប់ដេត Android 10 ផងដែរ។ Android 10 ភ្ជាប់ជាមួយនឹងមុខងារ gesture navigation system, Focus modeនិង real-time captions ទៅលើវីដេអូ និង audio running នៅក្នុង App ថែមទៀត៕

image

image