ព័ត៌មាន

Galaxy Watch Active 2 នឹងបង្ហាញខ្លួនក្នុងចក្រភពអង់គ្លេសថ្ងៃទី ២០ ខែកញ្ញាខាងមុខនេះ!

នាឡិកាស៊េរីថ្មី​ Galaxy Watch Active 2 ពេលនេះអាចធ្វើការ​ Pre-order បានហើយនៅក្នុងចក្រភពអង់គ្លេស ហើយអតិថិជនជាច្រើននៅទីនេះអាចទទួលបាននាឡិកានេះមុនសហរដ្ឋអាមេរិកថែមទៀត។ នាឡិកា Galaxy Watch Active 2 នេះនឹងបង្ហាញខ្លួននៅក្នុងចក្រភពអង់គ្លេសនៅក្នុងថ្ងៃទី ២០ ខែកញ្ញាខាងមុខនេះ ខណៈពេលដែលវានឹងទៅដល់សហរដ្ឋអាមេរិកនៅថ្ងៃទី ២៣ ខែកញ្ញាខាងមុខនេះ។

អតិថិជននៅក្នុងចក្រភពអង់គ្លេសដែលធ្វើការ Pre-order ទៅលើនាឡិកា Galaxy Watch Active 2 នៅមុនថ្ងៃទី ១៩ ខែកញ្ញានេះនឹងទទួលបាននូវ Wireless Charger Duo ដោយឥតគិតថ្លៃដែលឧបករណ៍នេះគឺមានតម្លៃដល់ទៅ £90 ដែលអាចធ្វើការបញ្ចូលថ្មសម្រាប់ស្មាតហ្វូន និងនាឡិកាបានក្នុងពេលដំណាលគ្នាថែមទៀត។ នាឡិកានេះមានពីរទំហំគឺ 40mm ​និង 44mm ។

សម្រាប់នាឡិកាស្មាតវ៉ច Galaxy Watch Active 2 ដែលនឹងមកដល់ថ្ងៃទី ២០ ខែកញ្ញានេះគឺជាប្រភេទ LTE & Bluetooth ។ នៅក្នុងចក្រភពអង់គ្លេស នាឡិកា​ Galaxy Watch Active 2 នេះមានតម្លៃចាប់ផ្តើមពី £269 សម្រាប់ម៉ូឌែល 40mm Bluetooth និង £419 សម្រាប់ 44mm LTE ៕

image

image