ព័ត៌មាន

ក្រុមហ៊ុន Honor ប្រកាសជាផ្លូវការថាស្មាតហ្វូន V Series ភ្ជាប់ផ្តាច់មុខមកជាមួយនឹងបច្ចេកវិទ្យា 5G

នៅថ្ងៃទី ៤​ខែកញ្ញានេះ ក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន Honor 20S និង Honor Play 3 លោក Zhao Ming អគ្គនាយករបស់ក្រុមហ៊ុន Honor ប្រកាសជាផ្លូវការនូវស្មាតហ្វូន V-series ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 5G technologies ។ តាមការបញ្ជាក់របស់លោក Zhao ដើម្បីប្រកួតប្រជែងនៅក្នុងសម័យកាល 5G នេះ ស្មាតហ្វូន Honor V series នឹងផលិតឡើងជាមួយនឹងបច្ចេកវិទ្យា 5G ។

លោក Zhao និយាយថា ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Honor គឺមានការបែងចែកជា ៤ ក្រុមគឺ Honor V series phones, Honor M Series, Honor X series និង Honor Play series ហើយក្រុមនីមួយៗគឺប្រើប្រាស់នូវបច្ចេកវិទ្យាផ្សេងៗគ្នាដើម្បីស្របទៅតាមការចង់បានរបស់អ្នកប្រើប្រាស់។

ក្រៅពីនេះ វានៅមិនទាន់មានព័ត៌មានផ្លូវការផ្សេងទៀតនោះទេ ប៉ុន្តែស្មាតហ្វូន Honor V30 5G នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំនេះ៕

image

image