ព័ត៌មាន

NOKIA MOBILE អោយប្រិយមិត្តទាយមើលថា Nokia ទី ៥ បង្ហាញខ្លួននៅថ្ងៃនេះក្នុងព្រឹត្តិការណ៍ IFA2019 ជាម៉ូឌែលអ្វី?

នៅថ្ងៃនេះ សន្និសិទនៃព្រឹត្តិការណ៍ IFA2019 របស់ក្រុមហ៊ុនបច្ចេកវិទ្យា​Nokia នឹងចាប់ផ្តើម ហើយក្រុមការងារនៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសហ្វាំងឡង់នេះក៏ធ្វើការបង្ហោះនូវសារជាច្រើនដែលក្នុងនោះក៏សួរទៅកាន់អ្នកគាំទ្រ (Followers)ជាច្រើនរបស់ខ្លួនអោយទាយសម្រាប់ស្មាតហ្វូនទី ៥ នៃគ្រួសាររបស់ Nokia នេះថាជាម៉ូឌែលអ្វីទៅ?

នៅក្នុងព័ត៌មាន Teaser ចុងក្រោយបំផុតនេះបញ្ជាក់ថា ប្រិយមិត្តរបស់ក្រុមហ៊ុន Nokia នឹងឃើញទូរស័ព្ទចំនួន ៥ ម៉ូឌែលនឹងប្រកាសក្នុងព្រឹត្តិការណ៍ IFA នៅថ្ងៃនេះ។ ពាក្យចចាមអារ៉ាមកាលពីពេលមុននេះបញ្ជាក់ថ ក្រុមហ៊ុននេះត្រៀមនឹងបញ្ចេញនូវស្មាតហ្វូនចំនួន ៣ ម៉ូឌែល និង Feature Phone ចំនួន ៣ ម៉ូឌែលផងដែរ ប៉ុន្តែវាហាក់ដូចជាមួយនៅក្នុងចំណោម ៦ ម៉ូឌែលនេះត្រូវពន្យារពេលក្នុងការប្រកាសហើយនៅថ្ងៃនេះ។

នៅក្នុងវីដេអូ Teaser ថ្មីមួយដែលបង្ហោះនៅលើ YouTube ក៏បង្ហាញនូវរង្វង់ខាងក្រោយដែលមានទស្សនីយភាពនៃធម្មជាតិដ៏ស្រស់ស្អាត។ នេះប្រហែលជារូបរាងនៃកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះដែលយើងបានឃើញរួចមកហើយមែនទែននៅក្នុងការបែកធ្លាយមុនៗនេះ? តើប្រិយមិត្តយល់ឃើញយ៉ាងដូចម្តេចដែរ? កុំភ្លេចណា! ព្រឹត្តិការណ៍នៃការសម្ភោធន៍ទូរស័ព្ទ Nokia ស៊េរីថ្មីនឹងធ្វើការផ្សាយបន្តផ្ទាល់ពីទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់នៅវេលាម៉ោង ៩ យប់នេះ! ចូលរួមទស្សនាទាំងអស់គ្នា! #NokiamobileLive #IFA2019

 image

image