ព័ត៌មាន

Honor Play 3 បង្ហាញខ្លួនជាផ្លូវការហើយ! ស្អាតប្លែកសម្រាប់យុវវ័យ!

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា​ Honor ប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីត្រកូល ‘Play series’របស់ខ្លួននោះគឺ Honor Play 3 ដែលមានកាមេរ៉ា 3 គ្រាប់ អេក្រង់ Punch Hole កម្លាំងម៉ាស៊ីនខ្លាំងក្លា និងលក្ខណៈសម្បត្តិពិសេសជាច្រើនទៀត។

ស្មាតហ្វូន Honor Play 3 មានអេក្រង់ទំហំ 6.39-inch hole punch display ជាមួយនឹងកម្រិតភាពច្បាស់ 1560×720 បន្ទះឈីប 7nm Kirin 710F processor ជាមួយនឹងម៉េមូរីទំហំ 4/6GB RAM + 64/128GBនិងអាចបន្ថែមនូវ microSD បានទំហំ 512GB ថែមទៀតផង។

ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ដែលមានទំហំ 48MP (f/1.8) main + 8MP (f/2.4) 120-degree ultra wide-angle + 2MP (f/2.4) depth និងកាមេរ៉ាខាងមុខទំហំ 8MP (f/2.0) ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI ថែមទៀត។ Honor Play 3 ដំណើរការជាមួយនូវ EMUI 9.1.1 ផ្អែកនៅលើ Android 9​ និងថាមពលថ្មទំហំ 4000mAh ។ ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា EROFS, Ark Compiler, AI, Accelerations, GPU Turbo 3.0និងជាច្រើនទៀតផងដែរ។

ស្មាតហ្វូន Honor Play 3 មានពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌ក្រហម។ សម្រាប់ទំហំ 4GB/64GB version មានតម្លៃ 999 yuan ($140), 4GB/128GB version មានតម្លៃ 1299 yuan ($182), 6GB/128GB version មានតម្លៃ 1299 yuan ($182) ។ សម្រាប់ការ Pre-sale គឺនៅថ្ងៃទី ១០ ខែកញ្ញាខាងមុខនេះ ហើយការដាក់លក់ដំបូងគឺនៅថ្ងៃទី ១៧ ខែកញ្ញា៕

image

image