ក្រុមហ៊ុន Nokia Mobile បានបញ្ចេញនូវរូបភាព Teaser ថ្មីរបស់ខ្លួនដែលបញ្ជាក់ថា យើងនឹងឃើញយ៉ាងហោចណាស់ទូរស័ព្ទ Nokia ចំនួន ៤ ម៉ូឌែលនៅក្នុងព្រឹត្តិការណ៍នៅក្នុងទីក្រុងប៊ែកឡាំងនេះ។ ព្រឹត្តិការណ៍ Nokia Mobile នឹងរៀបចំនូវព្រឹត្តិការណ៍មួយមុនមួយថ្ងៃនៃព្រឹត្តិការណ៍ IFA2019 យើយើងនឹងឃើញនូវ Feature Phones និងស្មាតហ្វូនដែលក្រុមហ៊ុននេះនឹងប្រកាសបង្ហាញជាផ្លូវការ។
ពាក្យចចាមអារ៉ាមមុននេះបញ្ជាក់ថា ស្មាតហ្វូននេះមានដូចជា Nokia 5.2, 6.2 និង 7.2 រួមជាមួយនឹង Feature Phones មួយចំនួនផងដែរ។ រូបភាព Teaser នេះបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងមុខងារ Bothie សម្រាប់ធ្វើការបែងចែកអេក្រង់នៅពេលថតថែមទៀត។ នៅថ្ងៃនេះ ក្រុមហ៊ុនNokia នឹងរៀបចំព្រឹត្តិការណ៍របស់ខ្លួនហើយ តើអ្នកចង់ឃើញបច្ចេកវិទ្យាអ្វីខ្លះអំពីក្រុមហ៊ុន Nokia នេះ?