ព័ត៌មាន

Huawei nova 5T បំពាក់បន្ទះឈីប Kirin 980 ដាក់លក់ហើយនៅក្នុងប្រទេសសិង្ហបុរី!

ក្រុមហ៊ុន Huawei Singapore ប្រកាសដាក់លក់ស្មាតហ្វូន  Huawei nova 5T ជាផ្លូវការនៅក្នុងប្រទេសសិង្ហបុរី។ ស្មាតហ្វូន nova 5T នេះគឺជាស្មាតហ្វូនស៊េរីថ្មីដែលមានសមត្ថភាពខ្លាំង និងមានតម្លៃសមរម្យក្នុងការប្រើប្រាស់ថែមទៀត។ nova 5T ប្រើប្រាស់នូវបន្ទះឈីប Kirin 980 ក្រាហ្វិកកាត GPU Turbo 3.0 បច្ចេកវិទ្យា acceleration technology ក្នុងការពង្រឹងទៅលើល្បឿននៃការលេងហ្គេមកាន់តែអស្ចារ្យ និងរលូនជានិច្ច។ nova 5T ប្រើប្រាស់នូវ EMUI 9.1 OS ជំនាន់ចុងក្រោយថែមទៀតផង។

ស្មាតហ្វូនស៊េរីថ្មី Huawei nova 5T​នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 32MP និងកាមេរ៉ាខាងក្រោយ ៤ គ្រាប់ AI ជាប្រភេទ high-definition, ultra-wide-angle, macro, និង depth of field ដែលមានទំហំ 48MP HD lens, 16MP wide-angle lens, 2MP macro lens និង 2MP bokeh lens ថែមទៀត។

ស្មាតហ្វូន Huawei nova 5T មាន ៣ ពណ៌គឺ Black, Crush Blue និង Midsummer Purple ។ ស្មាតហ្វូននេះអាចរកទិញបាននៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ នេះ។ សម្រាប់ការ Pre-order ស្មាតហ្វូន Huawei nova 5T គឺចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែកញ្ញានេះ៕

image

image