កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ទើបតែប្រកាសបង្ហាញនូវទូរស័ព្ទដំបូងបំផុតរបស់ខ្លួនដែលមានភាពរឹងមាំបំផុតក្នុងប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមកនោះទេចាប់តាំងពីការវិលត្រឡប់នៃម៉ាកយីហោ Nokia ចូលទៅកាន់ទីផ្សារនោះនោះគឺ Nokia 800 Tough ។
Nokia 800 Tough ទទួលបានវិញ្ញាបនបត្រការបញ្ជាក់ថ្នាក់យោធា (military grade certificates) ប្រព័ន្ធការពារទឹក និងធូលី ថាមពលថ្មប្រើប្រាស់បានយូរ និងទ្រទ្រង់នូវ 4G LTE ថែមទៀត។ Nokia 800 Tough មានតួខ្លួនរឹងមាំ និងការពារឆ្កូតបានថែមទៀត។ វាមានអេក្រង់ទំហំ 2.4” ប៊ូតុងធំងាយស្រួលប្រើប្រាស់ ហើយផ្នែកខាងក្រោយគឺមានខ្ចៅចំនួន ៤ គ្រាប់ថែមទៀត។ វាមានក៏មានពណ៌ដ៏ស៊ីវិល័យដូចជាកងយោធាផងដែរនោះគឺ “Desert Sand” និង “Black Steel” ។
Nokia 800 Tough ភ្ជាប់មកជាមួយនឹងកម្មវិធីតម្លើងរួចជាស្រេចជាច្រើនក្នុងនោះក៏មាន Facebook និង WhatsApp ផងដែរ។ វាក៏មានកម្មវិធី Google Maps និង Google Assistant សម្រាប់ប្រើប្រាស់ថែមទៀត៕
លក្ខណៈសម្បត្តិរបស់ Nokia 800 Tough៖
វិមាត្រ: 16.11 x 62.1 x 145.4 / 161g
អេក្រង់: 2.4” (7.1 cm) QVGA
បន្ទះឈីប SOC: Qualcomm 205 mobile platform
រ៉េម RAM: 512MB
ម៉េមូរី Storage: 4GB + microSD card រហូតដល់ទៅ 32GB
កាមេរ៉ា: 2MP + flash
ភាពធន់: IP68, Waterproof (Up to 1.5m for 30 minutes), Dustproof, MIL-STD-810G
ថាមពលថ្ម: 2100mAh
មុខងារផ្សេងទៀត: BT4.1, WiFi, 4G LTE, GPS, Torch
ពណ៌: Black Steel, Desert Sand
ប្រព័ន្ធប្រតិបត្តិការ OS: KaiOS
តម្លៃ: €109