ព័ត៌មាន

មានអ្វីថ្មីទៀតហើយ OPPO នាំយកកាមេរ៉ា ៤ គ្រាប់តាមសំណូមពររបស់ហ្វេនសំណព្វចិត្ត!

អស់រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន OPPO  ខិតខំផ្ចិតផ្ចង់ច្នៃប្រឌិតសំរិតសំរាង ស្មាតហ្វូន OPPO A Series ពីមួយជំនាន់ទៅមួយជំនាន់ទៀត មានលក្ខណៈខុសប្លែកពីគ្នា មានចំណុចខ្លាំងរាងៗខ្លួន ទាំងរូបរាង ល្បឿន កាមេរ៉ា និង ថាមពលថ្ម ដើម្បីបំពេញតម្រូវការទីផ្សារអ្នកប្រើប្រាស់ជុំវិញពិភពលោក។ ជាក់ស្តែង ចាប់តាំងពីការចេញលក់នូវម៉ូដែល OPPO ស៊េរី A ដំបូងបង្អស់គឺម៉ូដែល A100 នៅលើទីផ្សារប្រទេសថៃក្នុងអំឡុងឆ្នាំ ២០០៩ ស៊េរីនេះទទួលបាននូវប្រជាប្រិយភាពប្លែក និងមានសមត្ថភាពមិនធម្មតាពីមាត់មួយទៅមាត់មួយ ដែលគួរឲ្យចាប់អារម្មណ៍ដោយសារតែគុណសម្បត្តិរបស់វានៅក្នុងការឌីហ្សាញ លើវិស័យថតរូប និងបច្ចេកវិទ្យាថ្មធំ។

យុវវ័យភាគច្រើនបានជ្រើសរើសយក OPPO A Series ជាស្មាតហ្វូនជម្រើសដំបូង និងល្អបំផុតរបស់ពួកគេ។ ពួកគេមិនត្រឹមតែអាចរៀនពីរបៀបប្រើស្មាតហ្វូនតាម   រយៈបច្ចេកវិទ្យាដូចជា កាមេរ៉ានិងកម្មវិធី App តែប៉ុណ្ណោះទេ ប៉ុន្តែស៊េរី A របស់ OPPO បានបញ្ចេញនូវបច្ចេកវិទ្យាទំនើបថ្មីៗដើម្បីផ្សារភ្ជាប់ជាមួយនឹងភាពទាន់សម័យ ភាពស៊ីវិល័យ ក្នុងជីវិតរស់នៅ និងសង្គមការងារបន្ថែមទៀត។  

ស្រាប់តែពេលថ្មីៗនេះ លេចលឺព័ត៌មានបែកធ្លាយពីសារព័ត៌មានក្នុងស្រុក និង ក្រៅស្រុកថា OPPO Series A ឆ្នាំ 2020 នឹងបង្ហាញខ្លួន ក្រឡុកនៅលើទីផ្សារស្មាតហ្វូន ជាមួយនឹងសមាសភាពច្រើនបញ្ជូលគ្នា បង្កើតបានជាភាពអស្ចារ្យគ្មានពីរ ដោយអាចនឹងបំពាក់កាមេរ៉ាក្រោយ៤គ្រាប់ (Quad Camera)  មានថាមពលថ្មទំហំ 5000mAh ហើយនិងមានRAM ទំហំ 8GB រួមជាមួយនឹងមេម៉ូរីទំហំ 128GB ដំណើរការដោយ ColorOS 6.1 ដែលមានមូលដ្ឋានលើប្រព័ន្ធប្រតិបត្តិការ Android Pie ជាមួយនឹងតម្លៃសមរម្យ។  

លក្ខណៈពិសេសទាំងអស់នេះ ពិតជាចំណុចដ៏គួរឱ្យទាក់ទាញខ្លាំងណាស់ ហើយ Admin សូមដាក់រហ្ស័សនាមវាថា ជាកំពូលស្មាតហ្វូនស៊េរីថ្មី OPPO A series 2020 ថាជាស្មាតហ្វូន “ថតរូបផ្តាច់ស្រមោល” រឺ “ស្មាតហ្វូនអច្ឆរិយ” រឺក៏ “ស្មាតហ្វូនដែលតែងតែនាំជូនលោកអ្នកនូវភាពជ័យជំនៈ” ចុះអ្នកទាំងអស់គ្នាវិញ? ចង់ដាក់រហ្ស័សនាមវាដូចម្តេចដែរ ជួយខ្សឹមប្រាប់ Admin វិញផង (ហាហាហា) ។ ចុងឆ្នាំ២០១៩ ហើយ បើមិនប្រើស្មាតហ្វូនកាមេរ៉ា៤គ្រាប់ម៉េចស្ទាវលោកព្រះ? សូមបញ្ចេញមតិយោបល់នៅខាងក្រោមនេះ!

 image

image

image