ព័ត៌មាន

Galaxy Fold នឹងដាក់លក់នៅក្នុងអ៊ឺរ៉ុបនៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខនេះ

ស្មាតហ្វូនដែលអាចបត់បាន Galaxy Fold នឹងដាក់លក់នៅក្នុងទីផ្សារមួយចំនួនរបស់អ៊ឺរ៉ុបនៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខនេះបន្ទាប់ពីរយៈពេល ២​សប្តាហ៍នៃការដាក់លក់ស្មាតហ្វូននេះនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ជាក់អំពីកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូននេះនៅក្នុងព្រឹត្តិការណ៍ IFA2019 នេះ។

ប្រទេសអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសដំបូងបំផុតនៅក្នុងអ៊ឺរ៉ុបដែលទទួលបានស្មាតហ្វូន Galaxy Fold នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងដាក់លក់ស្មាតហ្វូននេះនៅក្នុងប្រទេសសិង្ហបុរីនៅថ្ងៃតែមួយនោះ ប៉ុន្តែសម្រាប់ទីផ្សារជាច្រើនទៀតនៃការដាក់លក់ស្មាតហ្វូន Galaxy Fold នេះនៅមិនទាន់ដឹងនៅឡើយទេ។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់បញ្ចេញនូវកាលបរិច្ឆេទសម្រាប់ការដាក់លក់ស្មាតហ្វូន Galaxy Fold នេះនៅក្នុងសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែ Galaxy Fold នេះអាចនឹងបង្ហាញខ្លួននៅក្នុងហាងជាច្រើននៅថ្ងៃទី ២៧ ខែកញ្ញាខាងមុខនេះ។ អ្នកចូលរួមក្នុងព្រឹត្តិការណ៍ IFA 2019 ក៏អាចតេស្តមើលស្មាតហ្វូន Galaxy Fold នេះនៅស្តង់របស់ក្រុមហ៊ុន Samsung ផងដែរ៕

image

image