ព័ត៌មាន

មិនមែនលំៗណាលោកព្រះ! របាយការណ៍ Canalys បង្ហាញថា OPPO ទទួលបានលេខរៀងទី ១ នៅកម្ពុជា

យោងតាមរបាយការណ៍ ប៉ាន់ប្រមាណ និង វិភាគស្មាតហ្វូនរបស់ Canalys ប្រចាំខែសីហា ឆ្នាំ២០១៩  នៃឆមាសទី២ បានបង្ហាញថាក្រុមហ៊ុនទូរស័ព្ទដៃ​ OPPO បានឈរនៅលើចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួន៣ប្រទេសគឺឥណ្ឌូនេស៊ី, ហ្វីលីពីន និងប្រទេសកម្ពុជា ដែលមានចរន្តទីផ្សារលក់ចេញស្មាតហ្វូន OPPO ច្រើនជាងគេ និងមានប្រជាប្រិយភាពជាងគេ។ សម្រាប់ទីផ្សារកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃមួយនេះហាក់មានកេរ្តិ៍ឈ្មោះ និងសន្ទុះខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ និង មានអ្នកគាំទ្ររហូតច្រើនសន្ធឹកសន្ធាប់ រហូតអាចឈរលើចំណាត់ថ្នាក់ នាំមុខគេ លេខរៀងទី១ ក្នុងឆមាសទី២ ឆ្នាំ ២០១៩នេះ។

ក្រៅពីបានធ្វើឲ្យរង្គោះរង្គើរក្នុងទីផ្សារប្រទេសទាំងបីខាងលើនេះហើយ ក្រុមហ៊ុនស្មាតហ្វូនផ្នែកបទពិសោធនលើការច្នៃប្រឌិតគ្មានដែនកំណត់មួយនេះ ក៏បានកំពុងប្រដេញប្រកៀកប្រកិតគ្នា ជាមួយនឹងក្រុមហ៊ុនស្មាតហ្វូនរបស់ប្រទេសកូរ៉េ គឺ Sumsung ដោយ OPPO អាចដណ្តើមបានចំណាត់ថ្នាក់លេខរៀងទី ២ ក្នុងចំណោមប្រទេសចំនួនបីទៀត នៅក្នុងប្រទេសថៃ វៀតណាម និងប្រទេសម៉ាឡេស៊ី ជាដើម។

គួររំលឹកផងដែរថា ក្រុមហ៊ុន OPPO បានចាប់ផ្តើមចរាចរណ៍ទីផ្សារស្មាតហ្វូនដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០០៨ ក្នុងប្រទេសចិន ហើយបន្តពង្រីកសក្តានុពលរបស់ខ្លួន តាមរយៈការពង្រឹងនូវគុណភាពផលិតផល ប្រកបដោយភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យាថ្មីៗ និង ការរចនាសោភ័ណភាព ទៅតាមសំណូមពរអតិថិជនរបស់ពួកគេ រហូតដល់ ក្រុមហ៊ុន OPPO អាចទទួលបានការគាំទ្រច្រើន និងកំពុងមានមនុស្សប្រើប្រាស់ទូរស័ព្ទ OPPO ជាង ៤០ ប្រទេសនៅជុំវិញពិភពលោក ៕

image

image

image

image

image