ព័ត៌មាន

ក្នុងព្រឹត្តិការណ៍ IFA 2019 Samsung បញ្ជាក់ថាមិនលក់ Galaxy Fold 5G នៅសហរដ្ឋអាមេរិកទេ

Samsung គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនដែលបញ្ចេញនូវស្មាតហ្វូន 5G ជាច្រើនម៉ូឌែលនៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុនចែកចាយធំៗនៅក្នុងសហរដ្ឋអាមេរិកក៏ចាប់ផ្តើមដំណើរការនូវបណ្តាញ 5G របស់ខ្លួនផងដែរនៅក្នុងសហរដ្ឋអាមេរិក។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung សម្រេចចិត្តថានឹងមិនលក់ស្មាតហ្វូន Galaxy Fold 5G នៅក្នុងសហរដ្ឋអាមេរិកនោះទេ។

ស្មាតហ្វូន Galaxy Fold គឺដាក់លក់ហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនៅទីនេះអតិថិជននឹងរីករាយជាមួយនឹងការប្រើប្រាស់នូវបណ្តាញ 5G ហើយក្រុមហ៊ុនមិនដាក់លក់ប្រភេទ LTE នៅទីនេះនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងបន្តក្នុងការចែកចាយ Galaxy Fold ទៅកាន់ប្រទេសជាច្រើនទៀតនៅអ៊ឺរ៉ុបដូចជាបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសនៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខនេះ។

ទីផ្សារទាំងនេះនឹងទទួលបាននូវស្មាតហ្វូន LTE Galaxy Fold ប៉ុន្តែសម្រាប់ប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេសនឹងទទួលបាននូវប្រភេទ 5G ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បញ្ជាក់នៅក្នុងព្រឹត្តិការណ៍ IFA 2019 ថាក្រុមហ៊ុនបច្ចេកវិទ្យា Samsung សម្រេចចិត្តមកលក់ស្មាតហ្វូន Galaxy Fold 5G នៅក្នុងសហរដ្ឋអាមេរិកនោះទេ ហើយក៏មិនបង្ហាញនូវហេតុផលជាក់លក់ផងដែរ។ នេះប្រហែលជាដោយសារតែខ្វះការទ្រទ្រង់ទៅលើបណ្តាញ 5G ពីក្រុមហ៊ុនចែកចាយធំៗជាក់ជាមិនខានខណៈពេលដែលបច្ចុប្បន្ននេះគឺមានតែក្រុមហ៊ុន AT&T ប៉ុណ្ណោះដែលដាក់លក់ Galaxy Fold នេះ៕

image

image