ព័ត៌មាន

Huawei Mate X នឹងបង្ហាញខ្លួនជាមួយបន្ទះឈីប ២ ផ្សេងគ្នាហើយគ្រោងបង្ហាញខ្លួននៅខែក្រោយនេះ!

ស្មាតហ្វូនដែលអាចបត់បាន Huawei Mate X របស់ក្រុមហ៊ុនបច្ចេកវិទ្យាHuawei កំពុងតែធ្វើការពង្រឹងទៅលើការឌីស្សាញរូបរាងរបស់វា និងគ្រោងនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។ នៅក្នុងព្រឹត្តិការណ៍  IFA 2019 ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការអាប់ដេតទៅលើមុខងារមួយចំនួនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ជូនដំណឹងថា វានឹងមាន ២ versions របស់ស្មាតហ្វូន Mate X ដែលប្រើប្រាស់ជាមួយនឹងបន្ទះឈីប Kirin 990 processor និងមួយទៀតប្រើប្រាស់នូវបន្ទះឈីប Kirin 980 ។

យើងដឹងថា ស្មាតហ្វូន Mate X នេះគឺមានតែប្រភេទ  5G version ប៉ុណ្ណោះ ប៉ុន្តែពេលនេះវាមិនទាន់មានការបញ្ជាក់នោះទេថាវានឹងមានប្រភេទ 4G នោះដោយសារតែបន្ទះឈីប  Kirin 990 គឺប្រើប្រាស់នូវ  4G version ។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺត្រៀមក្នុងការបញ្ចេញនូវស្មាតហ្វូន 5G Version របស់បន្ទះឈីប Kirin 990 ជាជាងបច្ចេកវិទ្យា 4G នោះ។

Mate X នឹងដំណើរការនូវប្រព័ន្ធ EMUI 10 ហើយវាក៏មានការកែប្រែទៅលើការឌីស្សាញរបស់ស្មាតហ្វូននេះពិសេសនៅផ្នែកខាងក្រោយរបស់វា។ លោក Richard Yu ដែលជា CEO របស់ក្រុមហ៊ុន Huawei Consumer Business Group និយាយថា កាលពីតំបូងយើងចង់ធ្វើការដាក់លក់ស្មាតហ្វូន Mate X នេះនៅក្នុងខែសីហា ឆ្នាំ ២០១៩ ។ យើងសម្រេចចិត្តក្នុងការពន្យារពេលសម្រាប់ខែក្រោយ (តុលា) ឆ្នាំនេះ៕

image

image