ព័ត៌មាន

NOKIA 2720 FLIP ទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ស្អាតគួរអោយចង់ប្រើប្រាស់!

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា​ Nokia Mobile ទើបតែប្រកាសបង្ហាញនូវទូរស័ព្ទម៉ូឌែលថ្មីពីត្រកូល Originals series ។ បន្ទាប់ពីការធ្វើអោយរស់រានមានជីវិតវិញនៃទូរស័ព្ទ Nokia 3310, Nokia 8110 4G ឬទូរស័ព្ទចេកនោះ វាគឺដល់ពេលនៃការនាំយកនូវទូរស័ព្ទដែលអាចបត់បានហើយ។

Nokia 2720 ប្រកាសបង្ហាញខ្លួនជាលើកដំបូងបំផុតនៅក្នុងឆ្នាំ ២០០៩ ហើយគំនិតនៃទូរស័ព្ទដែលមានអេក្រង់ ២ នេះគឺពិតជាអស្ចារ្យល្អជាង ១០ ឆ្នាំមនដែលយើងបានឃើញទូរស័ព្ទនេះ។ តួខ្លួនរបស់វាពេលនេះមូលជាងមុន ហើយវាមានអេក្រង់ខាងមុខដែលមានទំហំ 1,3-inch សម្រាប់ការបង្ហាញនូវសាររំលឹក notifications ដូចគ្នាទៅនឹង 2009 version ផងដែរ។ នៅពេលដែលអ្នកធ្វើការបត់ទូរស័ព្ទនេះ អ្នកអាចមើលឃើញនូវអេក្រង់ខាងក្នុងដែលមានទំហំ 2.8” QVGA display និង T9 keypad ថែមទៀត។

Nokia 2720 ដំណើរការនូវ KaiOS នៅលើបន្ទះឈីប Snapdragon 205 platform ។ វាមានរ៉េមទំហំ 512 MB RAM ដែលមានទំហំគ្រប់គ្រាន់សម្រាប់ការដំណើរការនូវកម្មវិធី Whatsapp និង Facebook apps ហើយវាក៏មានម៉េមូរីបន្ថែមចំនួន 4GB សម្រាប់ការផ្ទុកតន្រ្តី​និងកម្មវិធីជាច្រើនទៀត។ វាក៏អាចបន្ថែមនូវ microSD ដែលមានទំហំដល់ទៅ 32GB ។

ទូរស័ព្ទនេះមានកាមេរ៉ាទំហំ 2MP និងទ្រទ្រង់ទៅលើ WiFi, BT និង GPS (AGPS + GLONASS) ។ វាមានរន្ធដោតកាសស្តាប់ 3.5 mm jack និងរន្ធ micro USB port សម្រាប់បញ្ចូលថាមពលថ្ម និងការបញ្ចូនតន្រ្តីថែមទៀត។ ទូរស័ព្ទ Nokia Mobile នេះគឺមានថាមពលថ្មដែលមានទំហំ BL6V 1500 mAh និងអាចបើកចោលបានរយៈពេល ២៧ ថ្ងៃថែមទៀត។

លក្ខណៈសម្បត្តិ Nokia 2720 Flip

វិមាត្រ: 54.5 mm x 104.8 mm x 18.7 mm (Closed) | 54.5 mm x 192.7 mm x 11.6 mm (Open)

អេក្រង់: 2.8” (7.1 cm) QVGA + 1.3” (3.3 cm) 240×240

បណ្តាញ: GSM, LTE, WDCMA, VoWiFi, VoLTE

បន្ទះឈីប: Qualcomm® 205 Mobile Platform

ម៉េមូរី: 512 MB

Storage: 4GB 3 + extendable microSD card slot ទ្រទ្រង់ទំហំ 32GB

កាមេរ៉ា: 2MP + flash

Connectivity: GPS/AGPS + GLONASS

ថាមពលថ្ម: Removable BL 6V 1500 mAh

ស៊ីម: Nano SIM

មុខងារពិសេសបន្ថែម: micro-USB. 3.5 mm jack, FM, The Google Assistant button, LED

ប្រព័ន្ធប្រតិបត្តិការ OS: KaiOS

ពណ៌: ខ្មៅ និងប្រផេះ

image

image