ព័ត៌មាន

តោះសាកល្បង ទស្សន៍ទាយលទ្ធផលសម្រាប់ការប្រកួត រវាងកម្ពុជា និង បារ៉ែន នៅថ្ងៃស្អែកនេះ

កាលពីសប្តាហ៍មុន កម្ពុជាបានបំបែកឯកត្តកម្ម យកជ័យជំនៈ ១ទល់នឹង១ ជាមួយនឹងហុងកុង ខណៈលទ្ធផលប្រកួតកន្លងមកទាំង៦លើក កម្ពុជាសឹងតែពុំបានស្គាល់រសជាតិស្មើ ឫ ឈ្នះហុងកុងម្តងណាឡើយ ដែលនេះអាចទុកបានថា កីឡាករជម្រើសជាតិកម្ពុជាយើងកាន់តែវិវឌ្ឍន៍។ ក្នុងការប្រកួតរវាងកម្ពុជា និង ហុងកុង កីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក កែវ​ សុខផេង បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ វាយបកយកស្មើជាមួយហុងកុងវិញនៅនាទីទី ៣២​ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកលើការប្រកួត World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 2​ បាននិយាយថា៖ “មួយគ្រាប់នេះ គឺសម្រាប់អ្នកទាំងអស់គ្នា” ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង និង សង្ឃឹមថាកម្ពុជានៅតែឈានទៅមុខ លើស្មារតីរួបរួមគ្នាចំពោះការប្រកួតបន្តបន្ទាប់។

ហើយនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពុជា​ នឹងជួបជាមួយក្រុមជម្រើសជាតិប្រទេសបារ៉ែន ជាបន្ត អាស្រ័យហេតុនេះ សូមកុំភ្លេចអញ្ជើញចូលរួមទស្សនា និង គាំទ្រដោយផ្ទាល់ឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជាយើង យកឈ្នះជ័យជំនៈ លើក្រុមប៉ារែន សម្រាប់ការប្រកួត នៅថ្ងៃស្អែក ទី១០ ខែកញ្ញា ២០១៩ ខាងមុខនេះ ជាពិសេសអ្នកណាខ្លះបាន Crush លើកីឡាករជម្រើសជាតិយើង និង កីឡាករ កែវ សុខផេង កុំភ្លេចណាប្រសិនបើមាន ទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) អាច Zoom យក Crush របស់អ្នកពីចម្ងាយបានយ៉ាងច្បាស់ អែមតែម្តង ដោយមិនចាំបាច់ហត់ប្រជ្រៀតគ្នាឡើយ។ 

Admin សូមជូនពរឲ្យក្រុមជម្រើសជាតិកម្ពុជា យកឈ្នះលើការប្រកួតរវាង កម្ពុជា និង បារ៉ែន! ចុះអ្នកវិញទាយបានទេ ថាកម្ពុជាអាចរកគ្រាប់បាល់ប៉ុន្មានគ្រាប់? បារ៉ែនប៉ុន្មានគ្រាប់? តើមានពាក្យជូនពរអ្វីខ្លះជូនពរពួកគាត់?

image

image

image