ព័ត៌មាន

Huawei Mate 30 series នឹងដាក់លក់មុនគេបង្អស់នៅក្នុងប្រទេសចិន

លោក Richard Yu ដែលជា CEO របស់ក្រុមហ៊ុន​ Huawei Consumer Business ប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅព្រឹត្តិការណ៍ IFA 2019 ថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Mate 30 series នៅក្នុងទីក្រុង Munich ហើយខ្លួននឹងលក់ស្មាតហ្វូននេះមុនគេបង្អស់នៅក្នុងទីផ្សាររបស់ប្រទេសចិន។

ប្រសិនបើគោលការណ៍របស់សហរដ្ឋអាមេរិកមិនមានការផ្លាស់ប្តូរនោះទេសម្រាប់ក្រុមហ៊ុន​Huawei នោះ ក្រុមហ៊ុននេះនឹងប្រើប្រាស់នូវគម្រោង Android Open Source Project (AOSP) ហើយអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការតម្លើងនូវកម្មវិធី Google Apps បាន។ លោក Yu និយាយថា “ក្រុមហ៊ុន Huawei កំពុងតែរកដំណោះស្រាយក្នុងការអនុញ្ញាតអោយអ្នកប្រើប្រាស់តម្លើងនូវកម្មវិធី Apps តាមជម្រើសរបស់ពួកគេដោយខ្លួនឯង។”

កាលពីខែមុននេះ អ្នកនាំពាក្យរបស់ Google ប្រាប់ថា Mate 30 នឹងមិនអាចដាក់លក់ជាមួយនឹងអាជ្ញាបណ្ណនៃ Google apps និងសេវាកម្មរបស់ Google បាននោះទេដោយសារតែការហាមប្រាមការលក់ពីសហរដ្ឋអាមេរិកទៅលើក្រុមហ៊ុន Huawei ។ ដូចនេះ ក្រុមហ៊ុន Huawei អាចប្រើប្រាស់បានត្រឹមតែ open-source Android ប៉ុន្តែមិនមែនជាសេវាកម្ម Google Play, Google map, Gmail នោះទេ។ តាមការបញ្ជាក់របស់ Huawei ស្មាតហ្វូន Mate 30 series នេះនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៩ ខែកញ្ញាខាងមុខនេះនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់៕

image

image

image