ព័ត៌មាន

សូមរីករាយនឹងបទពិសោធន៍វឌ្ឍនភាពដ៏មហស្ចារ្យនៃពិភពល្អឥតខ្ចោះពីកំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុតក្នុងលោក!!

សម្រាប់អតិថិជនដែលធ្លាប់ទទួលបានបទពិសោធន៍ដ៏អស្ចារ្យសឹងតែមិនអាចបរិយាយបានពីកំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុតនោះមិនបាច់ឆ្លើយនោះទេ! តែបើត្រូវឆ្លើយក៏មិនដឹងរកពាក្យអ្វីមកប្រាប់ពីអារម្មណ៍ពិតឱ្យអស់ដែរ! នេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រហើយដែលបច្ចេកវិទ្យាអេឡិចត្រូនិក សាមសុង វិវត្តន៍មករកភាពដ៏អស្ចារ្យ នៃគុណតម្លៃក្នុងការកម្សាន្តជាមួយនឹងរូបភាពធម្មជាតិច្បាស់ត្រជាក់ភ្នែកកម្រិត 8K និងសំឡេងដ៏រន្តំជក់ចិត្តបំផុតយ៉ាងដូច្នោះដែរ!

 image

កំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុតជំនាន់ចុងក្រោយដែលកំពុងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងមិនសរសើរមិនបាននោះបានផ្តល់ជូននូវគុណភាពជីវិតព្រមទាំងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយនឹងកម្រិតគុណភាពរូបភាពមហាសែនច្បាស់រហូតដល់ 33 លាន ភិចសែល! សាកស្រមៃរូបទេសភាពបាទសមុទ្រ និងទេសភាពធម្មជាតិមើល? អូ៎ហូ៎……! ព្រះអើយ…ច្បាស់ខ្លាំងណាស់! ច្បាស់រហូតលោកអ្នកមិនជឿនឹងភ្នែកខ្លួនឯងរហូតដល់ទៅមើលកាន់តែជិតក៏នៅតែច្បាស់ដដែល!

image

 ជាធម្មតាអតិថិជនទាំងអស់ប្រាកដជាដឹងហើយថាបើកាលណារូបភាពតូចមួយ ហើយយកទៅពង្រីក ឬបង្ហាញក្នុងអេក្រង់ទំហំធំតើវានឹងមានអ្វីកើតឡើង? ពិតណាស់គុណភាពរូបវានឹងបែក…ខូចទម្រង់…និងមើលមិនច្បាស់ឡើយ! ប៉ុន្តែជាមួយនឹងកំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតនេះលោកអ្នកពិតជាអាចរីករាយបានគ្រប់ពេល និងគ្រប់រូបភាព! ឥឡូវនេះចង់ដឹងណាស់ថាតើ SAMSUNG QLED 8K មានលក្ខណៈអស្ចារ្យខុសពីផលិតផលទូរទស្សន៍ធម្មតាយ៉ាងណាទៅ? ដូច្នេះខ្ញុំនឹងលើកយកមកបង្ហាញតែចំណុចពិសេសៗនៅខាងក្រោមនេះ៖

 * Direct Full Array Elite: នេះគឺជាបច្ចេកវិទ្យាដែលមានតែមួយគ្មានពីររបស់ SAMSUNG QLED 8K ដែលធ្វើឱ្យរូបភាពកាន់តែដិតច្បាស់ កាន់តែភ្លឺដូចធម្មជាតិពិតៗ!!

* 100% Color Volume: ជាបច្ចេកវិទ្យាដែលធ្វើឱ្យពណ៌រូបភាពកាន់តែច្បាស់ និងមានកម្រិតពណ៌ត្រឹមត្រូវបំផុតដោយពុំធ្វើឱ្យបាត់គុណភាព និងពន្លឺឡើយ!

image

* AI Sound: គឺជាបច្ចេកវិទ្យាដែលអាចធ្វើការវិភាគ និងបង្កើនគុណភាពសំឡេងឱ្យកាន់តែច្បាស់ល្អ និងដូចក្នុងស្ថានភាពជាក់ស្តែងបំផុតដូចជា៖ ការសន្ទនា (Dialogue), កម្មវិធីកីឡា (Sports), តន្ត្រី (Music), និងខ្សែភាពយន្ត (Action Movie) ជាដើម…!! និយាយទៅទាំងរូបភាព និងសំឡេងគឺរន្តំត្រសងគ្នាល្អខ្លាំងណាស់!!

 * 8K AI Quantum Processor Upscaling: គឺជាបច្ចេកវិទ្យា(AI) ជំនាន់ចុងក្រោយដែលជួយបំលែងកម្រិតគុណភាពរូបភាពពី 4K ឬ រូបភាពណាដែលមាន Resolution ទាប ឱ្យកាន់តែច្បាស់រហូតដល់កម្រិត 8K! ត្រង់ចំណុចនេះគឺប្រព័ន្ធប្រតិបត្តិការមិនមែនទាញ ឬពង្រីកពង្រួមរូបភាពនោះទេប៉ុន្តែផ្ទុយទៅវិញ Quantum Processor 8K ធ្វើការវិភាគភ្លាមៗយ៉ាងលឿនបំផុតពីប្រភពនៃរូបភាពដោយបង្កើត និងបង្កើនព័ត៌មានពីកម្រិត ភិចសែលនីមួយៗ។ ដូច្នេះវាអាចធ្វើឱ្យរូបភាពដែលបង្ហាញចេញមកមានគុណភាពច្បាស់ខ្លាំងបំផុតរហូតដល់កម្រិត 8K!!

image

* Ambient Mode (Magic Screen): លោកអ្នកសឹងតែមិនបាច់ Decor ឬ ទិញផ្ទាំងគំនូរថ្លៃៗនោះទេ! ទូរទស្សន៏ Samsung QLED 8K មិនត្រឹមតែសម្រាប់តែមើល និងការកម្សាន្តប៉ុណ្ណោះទេ! ពេលដែលយើងមិនមើលវាក៏បំលែងខ្លួន (សម្របតាមពណ៌ឬផ្ទៃជញ្ជាំង) ដើម្បីធ្វើជាផ្ទាំងគំនូរដ៏ស្រស់ស្អាតបំផុតដើម្បីតាំងលំអរគេហដ្ឋានរបស់លោកអ្នកផងដែរ!! ហើយលោកអ្នកក៏អាចធ្វើការជ្រើសរើសនៃការបង្ហាញរូបភាពលើជញ្ជាំងនោះទៅបែបឌីជីផល,ម៉ោង និងរូបភាពផ្សេងៗទៀតជាច្រើនតាមការស្រឡាញ់ចូលចិត្តផងដែរ!។

image

* Smart Things (Air Play Connection): អ្នកក៏អាចប្រើប្រាស់បានជាមួយកម្មវិធី Airplay របស់ IOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូ ពីទូរស័ព្ទទៅកាន់ទូរទស្សន៏បានយ៉ាងងាយផងដែរ។ ជាពិសេស Quantum Processor 8K ក៏អាចប្រមូល និងគ្រប់គ្រងព័ត៌មានពីឧបករណ៍អេឡិចត្រូនិចដែលភ្ជាប់ផងដែរ! ដូច្នេះវានឹងឱ្យលោកអ្នកអាចប្រើប្រាស់ទូរទស្សន៍ដ៏វៃឆ្លាតនេះជា Control Center ដើម្បីគ្រប់គ្រងមុខងារសន្តិសុខផ្សេងៗក្នុងគេហដ្ឋានរបស់លោកអ្នកទៀតផង! ឡូយអត់? ឡូយកប់ខ្លាំងណាស់!! រកទិញនៅឯណាបាន?

 អតិថិជនទាំងអស់អាចរកជាវទូរទស្សន៍ Samsung QLED 8K ដ៏ល្អឥតខ្ចោះនេះបាននៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON,  K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា ។ សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដេប៉ូចែកចាយរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !!