ព័ត៌មាន

ព្រឹត្តិការណ៍របស់ក្រុមហ៊ុន NOKIA MOBILE នៅថ្ងៃទី ១១ ខែកញ្ញានេះត្រូវពន្យារពេល!

ក្រុមហ៊ុនបច្ចេកវិទ្យា​ Nokia Mobile មានគម្រោងក្នុងការរៀបចំនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី ១១ ខែកញ្ញានេះនៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុននេះមានគម្រោងក្នុងការប្រកាសបង្ហាញនូវទូរស័ព្ទម៉ូឌែលថ្មីៗដែលយើងធ្លាប់បានឃើញនៅក្នុងព្រឹត្តិការណ៍ IFA 2019 ប៉ុន្តែពេលនេះគឺសម្រាប់ទីផ្សាររបស់ប្រទេសឥណ្ឌា។

ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile កំពុងតែធ្វើការពន្យារពេលទៅលើព្រឹត្តិការណ៍នេះ ហើយសម្រាប់កាលបរិច្ឆេទថ្មីគឺមិនទាន់មានការបញ្ជាក់នៅឡើយទេ។ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global បញ្ជាក់ថា ហេតុផលនៃការពន្យារពេលនេះគឺជាលក្ខណៈបច្ចេកទេស។ កាលបរិច្ឆេទថ្មីនៅមិនទាន់ប្រកាសនៅឡើយទេ ប៉ុន្តែព្រឹត្តិការណ៍នៅក្នុងប្រទេសឥណ្ឌានេះគឺមិនមានរយៈពេលយូរនោះទេសម្រាប់ការរង់ចាំនោះ៕

 image