ព័ត៌មាន

JERRYRIGEVERYTHING​ ចង់ធ្វើតេស្តទៅលើភាពខ្លាំងរបស់ NOKIA 800 TOUGH

Zack ដែលត្រូវគេស្គាល់ថាជា JerryRigEverything ធ្វើការសួរទៅកាន់អ្នកតាមដានជាច្រើនរបស់គាត់នៅលើបណ្តាញសង្គម Twitter ថាតើស្មាតហ្វុនមួយណាបន្តទៀតដែលគាត់ត្រូវបំផ្លាញ ខ្ញុំមានន័យថាចង់ធ្វើតេស្តបន្ទាប់ទៀត? វាមានការផ្តល់នូវយោបល់ជាច្រើន ប៉ុន្តែលោក Juho Sarvikas ស្នើរទៅកាន់គាត់ថាគួរតែធ្វើតេស្តទៅលើ Nokia 800 Tough ។

លោកបន្តថា គាត់នឹងផ្ញើនូវទូរស័ព្ទ Nokia 800 Tough ចំនួន ២ គ្រឿងសម្រាប់កាដូថ្ងៃអាពាហ៍ពិពាហ៍។ ហើយលោកបន្ថែមថា គាត់មិនអាចស្វែងរកនូវកាដូអ្វីដែលបង្ហាញអំពីអត្ថន័យនៃការរៀបការនេះដែលប្រសើរជាងវត្តមានរបស់ Nokia 800 Tough ទៀតនោះទេក្នុងអាជីពរបស់ Zack នោះ។

ដូចនេះ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះទៀតនេះ យើងនឹងឃើញការធ្វើតេស្តទៅលើ  Nokia 800 Tough ពី JRE ជាក់ជាមិនខាន។ វាពិតជាគួរអោយចាប់អារម្មណ៍មែនទែនដែលមានការធ្វើតេស្តទៅលើ Nokia 800 Tough នោះ។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

image

image