ព័ត៌មាន

PSA: ស្មាតហ្វូន Huawei P30 Pro ស៊េរីថ្មីនឹងដំណើរការនូវ EMUI 10/Android 10

នៅក្នុងព្រឹត្តិការណ៍​ IFA 2019 នៅក្នុងទីក្រុងប៊ែរឡាំងជាមួយនឹងការប្រកាសបង្ហាញនូវផលិតផលថ្មីៗ និងបន្ទះឈីប Kirin 990 5G chipset វាក៏មានការប្រកាសផងដែរអំពីស្មាតហ្វុនស៊េរីថ្មី Huawei P30 Pro ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវពណ៌ថ្មីចំនួន ២ របស់ស្មាតហ្វូន Huawei P30 Pro – Mystic Blue និង Misty Lavender ។

ស្មាតហ្វូនស៊េរីថ្មី Huawei P30 Pro នឹងដំណើរការនូវ EMUI 10 ដែលផ្អែកទៅលើ Android 10 របស់ Google ។ សម្រាប់ version ចុងក្រោយបំផុតរបស់ស្បែកនៃក្រុមហ៊ុនបច្ចេកវិទ្យា​ Huawei គឺមានការពង្រឹងទៅលើសមត្ថភាពជាច្រើនរបស់វាជាមួយនឹង system-wide dark mode ផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ចាប់ផ្តើមនូវ EMUI 10 public beta program សម្រាប់ស្មាតហ្វូន Huawei P30 series ផងដែរ។ ស្មាតហ្វូន Huawei P30 Pro’s Misty Lavenderនិង Mystic Blue នឹងអាចដំណើរការបាននៅថ្ងៃទី ២០ ខែកញ្ញាខាងមុខនេះនៅអ៊ឺរ៉ុប ហើយការលក់របស់វាគឺនៅថ្ងៃទី ៧​ខែកញ្ញានៅក្នុងប្រទេសចិន។ ស្មាតហ្វូន Huawei P30 Pro មានអេក្រង់ទំហំ 6.47-inch OLED display ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ កាមេរ៉ា ៣ គ្រាប់ទំហំ 40MP+8MP+20MP បន្ទះឈីប Kirin 980 SoC រ៉េមទំហំ 8GB ម៉េមូរីទំហំ 512GB ថាមពលថ្មទំហំ 4,200mAh និង EMUI 9.1 ៕

image

image