ព័ត៌មាន

Samsung នាំយកស្មាតហ្វូនស៊េរីថ្មី Galaxy A50s និង A30s ទៅកាន់ទីផ្សារប្រទេសឥណ្ឌា

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy A50s និង A30s ទៅកាន់ទីផ្សារប្រទេសឥណ្ឌា។ ស្មាតហ្វូនទាំងពីរនេះជាប្រភេទស្មាតហ្វូនថ្នាក់កណ្តាលដែលប្រកាសបង្ហាញខ្លួនដោយក្រុមហ៊ុនកាលពីខែមុននេះ ប៉ុន្តែតម្លៃរបស់វានៅមិនទាន់ទម្លាយនៅឡើយទេ។ ឥណ្ឌាគឺជាទីផ្សារមួយដែលស្មាតហ្វូនជាច្រើនម៉ូឌែលរបស់ Samsung បង្ហាញខ្លួននៅទីនេះ។

ស្មាតហ្វូន Galaxy A50s មានការពង្រឹងទៅលើកាមេរ៉ាគោល និងការបន្ថែមនូវ NFC Samsung Pay ហើយវាប្រើប្រាស់នូវបន្ទះឈីបថ្មី Exynos 9611 SoC និងមុខងារ Night Mode ជាមួយនឹង Super Steady សម្រាប់កាមេរ៉ារបស់វាថែមទៀត។

ស្មាតហ្វូន Galaxy A30s មានការពង្រឹងទៅលើសមត្ថភាពរបស់វាដូចជាការបន្ថែមនូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ កាមេរ៉ាដែលមានកម្រិតភាពច្បាស់ខ្ពស់ជាងមុន និង NFC Samsung Pay ថែមទៀត។ ស្មាតហ្វូននេះមានការពង្រឹងទៅលើ AI Game Booster សម្រាប់បទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យថែមទៀត។ ស្មាតហ្វូន Galaxy A50s និង A30s មានពណ៌ Prism Crush Black, Prism Crush Whiteនិង Prism Crush Violet ដ៏ស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើស៕

image

image

image