ព័ត៌មាន

ការនាំចេញស្មាតហ្វូន Nokia របស់ក្រុមហ៊ុន HMD នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩ កើនឡើង 2%

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Counterpoint ទើបតែបញ្ចេញនូវរបាយការណ៍សម្រាប់ការនាំចេញស្មាតហ្វូននៅក្នុង CEE (Central & Eastern Europe) សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានកំណើនកើនឡើងខ្លាំងសម្រាប់នាំចេញរបស់ខ្លួនដោយសារតែវត្តមានរបស់ស្មាតហ្វូនត្រកូល A-Series ហើយក្រុមហ៊ុន Huawei មានការធ្លាក់ចុះដោយសារតែសង្គ្រាមពាណិជ្ជកម្មអាមេរិកចិន។

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi យកឈ្នះក្រុមហ៊ុនបច្ចេកវិទ្យា​Apple ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ក៏មានកំណើនទៅលើការលក់ស្មាតហ្វូន Nokia របស់ខ្លួនផងដែរ។ ក្រុមហ៊ុន HMD នាំចេញស្មាតហ្វូនសម្រាប់ត្រីមាសទី ២ នេះដែលមានការកើនឡើងចំណែកទីផ្សារនាំចេញចំនួន 2% នៅក្នុង CEE ។

នេះគឺជារឿងល្អសម្រាប់ក្រុមហ៊ុន HMD ប៉ុន្តែសម្រាប់ម៉ាកយីហោជាច្រើនទៀតរបស់ចិនដូចជា Xiaomi, Oppo និង Vivo ក៏មានការកើនឡើង 5% ផងដែរសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ។ ក្រុមហ៊ុន HMD ពេលនេះគឺផ្តោតខ្លាំងទៅលើការធ្វើអោយម៉ាកយីហោ Nokia រស់ឡើងវិញនៅក្នុងអ៊ឺរ៉ុប៕

image

image

image