ព័ត៌មាន

Samsung លក់ស្មាតហ្វូន 5G បានចំនួន ២ លានគ្រឿង ហើយនឹងកើនដល់ ៤ លានគ្រឿងនៅចុងឆ្នាំនេះ!

តាមការទម្លាយរបស់លោក JuneHee Lee អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Samsung ផ្នែកយុទ្ធសាស្រ្តនិយាយថា ស្មាតហ្វូន 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចំនួន ២ លានគ្រឿងត្រូវបានលក់ទៅកាន់ទីផ្សារហើយនៅក្នុងឆ្នាំនេះ។ ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Galaxy Fold 5G និង Galaxy A90 5G តួរលេខនៃការលក់ស្មាតហ្វូន 5G នឹងកើនឡើងទ្វេរដងនៅចុងឆ្នាំនេះ។

នេះគឺជាសមិទ្ធិផលមួយដ៏អស្ចារ្យដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung បច្ចុប្បន្ននេះនៅមិនទាន់មានស្មាតហ្វូន 5G ច្រើននៅឡើយទេនៅលើទីផ្សារនោះ។ ស្មាតហ្វូន 5G ដំបូងបំផុតរបស់ក្រុមហ៊ុននេះគឺជា Galaxy S10 5G ដែលបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ៥ ខែមេសា ហើយបន្ទាប់មកទៀតនោះគឺ Galaxy Note 10 5G ដែលបង្ហាញខ្លួនកាលពីខែមុននេះ។

Galaxy S10 5G គឺមានការទិញច្រើនជាង ១ លានគ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងរយៈពេលត្រឹមតែ ២ ខែប៉ុណ្ណៅះ។ សម្រាប់ ១ លានគ្រឿងទៀតគឺលក់បាននៅក្នុងរយៈពេល ២ ខែមុននេះ។ ស្មាតហ្វូន Galaxy Note 10 5G Series ក៏នឹងធ្វើការបង្កើនទៅលើការលក់បាន ២ លានគ្រឿងបន្ថែមទៀតជាពិសេសនៅពេលដែល LTE មិនដំណើរការនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ។

ក្រុមហ៊ុន​ Samsung ធ្វើការព្យាករណ៍ថា ខ្លួននឹងអាចលក់ស្មាតហ្វូន 5G បានចំនួន 4 លានគ្រឿងនៅចុងឆ្នាំនេះ។ វត្តមានរបស់ស្មាតហ្វូន Galaxy A90 5G នឹងក្លាយជាស្មាតហ្វូនដែលមានតម្លៃសមរម្យបំផុតសម្រាប់ក្រុមហ៊ុននេះជាមួយនឹងតម្លៃត្រឹមតែ €749 ។ សម្រាប់ស្មាតហ្វូន Galaxy Fold 5G គឺមានតម្លៃខ្ពស់ជាងនេះឆ្ងាយ។ បច្ចេកវិទ្យា 5G នឹងមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅឆ្នាំក្រោយនេះផងដែរ៕

 image

image