ព័ត៌មាន

Huawei Mate 30 Pro បែកធ្លាយរូបភាពពិតៗនៅលើបណ្តាញសង្គមរបស់ចិន

ថ្មីៗនេះនៅលើ Weibo វាមានការបង្ហាញនូវរូបភាពរបស់ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro ដែលមានភ្ជាប់ជាមួយនឹង Waterfall Notch និងសម្បកការពារទូរស័ព្ទដែលស្រដៀងគ្នាទៅនឹងអ្វីដែលយើងបានឃើញនៅក្នុងការបែកធ្លាយកាលពីពេលមុននេះ។

អ្វីដែលយើងអាចកត់សម្គាល់បាននៅលើរូបភាបនេះគឺទៅលើអេក្រង់គែមកោងរបស់វាដែលពិតជាកោងខ្លាំងមែនទែន។ សម្រាប់ notch ខាងមុខនេះគឺមានកាមេរ៉ា ៣ គ្រាប់។ វាក៏មាន Google Search Bar និង Stock Notifications Bar នៅលើផ្នែកខាងក្រោមផងដែរ។ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 series នេះនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៩ ខែកញ្ញាខាងមុខនេះនៅក្នុងទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់៕

image

image