ព័ត៌មាន

Huawei ត្រៀមបញ្ចេញនូវ Laptops ដែលដំណើរការនូវ Linux OS

កាលពីថ្ងៃទី ៤ ខែកញ្ញានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Honor បញ្ចេញនូវកម្មវិធី Beta Program របស់ខ្លួនសម្រាប់កុំព្យូទ័រ Honor MagicBook Pro របស់ខ្លួន។ សម្រាប់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ធ្វើការប្រកសបង្ហាញនូវ Matebook laptops របស់ខ្លួនចំនួន ៣ ម៉ូឌែលទៀតដែលដំណើរការនូវ Deepin Linux ។

Deepin Linux គឺជាប្រព័ន្ធប្រតិបត្តិការ Open Source OS ដែលផ្អែកនៅលើ Linux ដែលអនុញ្ញាតអោយក្រុមហ៊ុន Huawei ធ្វើការកែប្រែទៅលើ OS នេះបានទៅតាមតម្រូវការជាក់ស្តែងរបស់ខ្លួន។ Huawei ក៏ដាក់នូវ Linux version សម្រាប់កុំព្យូទ័រ Matebook X Pro, MateBook 13 និង MateBook 14 នៅលើ VMall នៅក្នុងប្រទេសចិន ហើយការលក់របស់វានឹងចាប់ផ្តើមឆាប់ៗនេះ។

សម្រាប់ Linux laptops ចំនួន ២ ម៉ូឌែលទៀតនឹងមានតម្លៃថោកជាង Version ដែលប្រើប្រាស់នូវ Windows 10 ។ តាមការបញ្ជាក់របស់របាយការណ៍មួយថ្មីៗនេះ HarmonyOS/Hongmeng OS នឹងធ្វើការអភិវឌ្ឍនៅលើ Laptops ហើយនេះគឺជាការបោះជំហានដ៏ល្អសម្រាប់ក្រុមហ៊ុននេះ៕

image

image

image