ព័ត៌មាន

NOKIA 7.2 និង NOKIA 6.2 បង្ហាញខ្លួននៅលើ MEDIAMARKT​របស់អាល្លឺម៉ង់

ក្រុមហ៊ុន Mediamarkt របស់អាល្លឺម៉ង់ទើបតែដាក់ស្មាតហ្វូន Nokia 7.2 និង Nokia 6.2 នៅលើបញ្ជីស្មាតហ្វូនលក់របស់ខ្លួន។ Mediamarkt ក៏មានហាងជាច្រើនរបស់ខ្លួននៅក្នូងអ៊ឺរ៉ុប ប៉ុន្តែថ្មីៗនេះស្មាតហ្វូនជាច្រើនរបស់ Nokia គឺអាចរកទិញបាននៅក្នុងអាល្លឺម៉ង់។

សម្រាប់ស្មាតហ្វូនស៊ីមពីររបស់ 64/4GB Nokia 7.2 គឺមានតម្លៃ €289.99 ។ ស្មាតហ្វូននេះមានពណ៌ Ice និងង Charcoal ។ ក្រុមហ៊ុន Mediamarkt អះអាងថា ស្មាតហ្វូននេះនឹងដឹកជញ្ជូនចាប់ពី ១ ថ្ងៃទៅ ៩ ថ្ងៃក្រោយពេលទិញរួច។

ក្រុមហ៊ុន Mediamarkt ក៏ដាក់លក់ស្មាតហ្វូនស៊ីមពីររបស់ Nokia 6.2 ដែលមានម៉េមូរីទំហំ 64/4GB ។ ស្មាតហ្វូននេះគឺមានតម្លៃ​ €249.99 ហើយវាគឺមានការដឹកជញ្ជូនរយៈពេល ១ ថ្ងៃទៅ ៩ ថ្ងៃដូចគ្នា។ អ្នកអាចទិញស្មាតហ្វូន Nokia 6.2 ដែលមានពណ៌ Ice និង Ceramic Black ៕

image

image