ព័ត៌មាន

NOKIA 7.2 និង NOKIA 6.2 បើកអោយធ្វើការ Pre-Order នៅក្នុងប្រទេសហ្វាំងឡង់

ពេលនេះ ក្រុមហ៊ុន Elisa និង DNA របស់ប្រទេសហ្វាំងឡង់បើកអោយធ្វើការ​Pre-Order ទៅលើស្មាតហ្វូនស៊េរីថ្មី Nokia 7.2 និង​ 6.2 ហើយ។ Elisa ផ្តល់នូវពណ៌ Charcoal និង Cyan Green សម្រាប់ស្មាតហ្វូន Nokia 7.2 ហើយស្មាតហ្វូន Nokia 6.2 មានពណ៌ខ្មៅ និងពណ៌ Ice ។

Nokia 7.2 នេះមានទំហំ (4/64 និង 6/128GB)។ សម្រាប់ទំហំ 6/128GB version មានតម្លៃ €281.50 និងទំហំ 4/64GB version មានតម្លៃ €241។ ពណ៌ Charcoal version របស់ស្មាតហ្វូន Nokia 7.2 នឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី ៣០ ខែកញ្ញា ហើយពណ៌ Cyan Green version នឹងចាប់ផ្តើមដឹកជញ្ជូនសម្រាប់ថ្ងៃទី ២១ ខែតុលាខាងមុខនេះ។

Nokia 6.2 មានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសដែលទំហំ 4/64GB គឺមានតម្លៃ €200,50 ហើយវានឹងធ្វើការដឹកជញ្ជូននៅថ្ងៃទី ១៤ ខែតុលាខាងមុខនេះសម្រាប់ពណ៌ខ្មៅ និងចុងខែតុលាសម្រាប់ពណ៌ Ice ។ DNA​ក៏លក់ស្មាតហ្វូន Nokia 7.2 ដែលមានទំហំ 4/64GB នៅក្នុងតម្លៃ €298,8 ខណៈពេលដែលទំហំ 6/128GB គឺមានតម្លៃ €348.48 ហើយវាចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី ១៤ ខែតុលាខាងមុខនេះ៕

image

image

image

image