ព័ត៌មាន

ការវាយប្រហារទៅលើមេរោគ Ransomware ធ្វើការចាក់សោរទៅលើប្រព័ន្ធ Systems នៅសាលា Souderton Area School District

ពុំមានការរំខានណាមួយកើតឡើងដល់ទិន្ន័យរបស់សាលារៀនបន្ទាប់ពីមានការវាយប្រហារនោះទេ។ គេនិយាយថា ព័ត៌មានហិរញ្ញវត្ថុក្នុងស្រុកនឹងមានសុវត្ថិភាពចាប់តាំងពីប្រព័ន្ធហិរញ្ញវត្ថុត្រូវគេរក្សាទុកនៅនឹងកន្លែងដែលស្ថិតនៅក្រៅទំព័រ(stored off-site)។

ការវាយប្រហារ៖ ភ្លាមៗនោះ បន្ទាប់ពីមានការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មី   ការវាយលុកតាមអ៊ីនធឺណិតមួយកើតឡើងលើកុំព្យូទ័ររបស់សាលានៅស្រុកស៊ូដុនធុន។ យោងតាមប្រភពព័ត៌មានពីមន្រ្តីសាលាស្រុកបានឱ្យដឹងថា ការវាយប្រហារនោះកើតឡើងបណ្តាលមកពី ransomware។

Ransomware ជាមេរោគមួយប្រភេទដែលជាធម្មតាចាក់សោឯកសារកុំព្យួទ័រ ឬម៉ាស៊ីនមេ និងហាមឃាត់មិនឱ្យមានការចូលប្រើឯកសារទាំងនោះ លើកលែងតែជនរងគ្រោះធ្វើការបង់ប្រាក់លោះ។

តើមន្រ្តីក្នុងស្រុកឆ្លើយតបបានយ៉ាងដូចម្តេច? អាជ្ញាធរនៃសាលា Souderton បញ្ជាក់ពីឧប្បត្តិហេតុនេះថា វាជាការវាយប្រហារលោះ។ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ បណ្តាញកុំព្យូរទ័រទូទាំងស្រុកត្រូវបានគេបិទ និងការភ្ជាប់បណ្តាញអ៊ីនធឺណិតត្រូវគេបញ្ឈប់។ បន្ថែមលើសពីនេះមន្ត្រីនិយាយថា ឧប្បត្តិហេតុនោះអាចបណ្តាលឱ្យមានការរអាក់រអួលមួយចំនួនដូចជាពេលនេះ ប៉ុន្តែមិនមានការគំរាមកំហែងដល់សុវត្ថិភាពទិន្នន័យរបស់សិស្សបុគ្គលិក ឬឪពុកម្តាយសិស្សទេ។ ប្រភពបន្តថា ប្រព័ន្ធដែលមានព័ត៌មានហិរញ្ញវត្ថុត្រូវគេរក្សាទុកនៅនឹងកន្លែងហើយមិនទទួលរងផលប៉ះពាល់ឡើយ។ រាល់កិច្ចខិតខំប្រឹងប្រែងដែលអាចធ្វើបានកំពុងត្រូវបានគេធ្វើឡើងដើម្បីស្តារ និងទាញយកសេវាកម្មើងវិញ។

តើមានសកម្មភាពអ្វីបន្តទៀត?ប្រភពនៃការវាយប្រហារនៅតែមានសភាពមិនទាន់ច្បាស់នៅឡើយ។ មន្រ្តីក្នុងស្រុកកំពុងធ្វើការជាមួយ FBI នាយកដ្ឋានសន្តិសុខមាតុភូមិសេវាកម្មសម្ងាត់និងក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិតដើម្បីដោះស្រាយស្ថានការណ៍។ មន្រ្តីសាលាមិនបានមើលឃើញថា មានការរំខានណាមួយកើតឡើងលើទិន្ន័យរបស់សាលាទេ។ ទន្ទឹមនឹងនេះដែរគេថែមទាំងស្នើរឱ្យសិស្សបិទឧបករណ៍ ដែលសាលាផ្តល់ឱ្យ ហើយប្រគល់ឧបករណ៍ទាំងនោះទៅសាលាវិញតាំងពីដំបូង។

 image

image