ព័ត៌មាន

Samsung W2020 flip ស្មាតហ្វូនបើកបត់នឹងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 512GB

ស្មាតហ្វូនបើកបត់ថ្នាក់ប្រណិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺប្លែកសម្រាប់ឆ្នាំនេះ ប៉ុន្តែស្មាតហ្វូននេះគឺដាក់លក់សម្រាប់តែទីផ្សារនៅក្នុងប្រទេសចិន និងកូរ៉េខាងត្បូងតែប៉ុណ្ណោះ។ ស្មាតហ្វូនបើកបត់  W-series flip នេះគឺជាស្មាតហ្វូន Flagship ដែលមានលក្ខណៈសម្បត្តិមិនចាញ់ស្មាតហ្វូន Galaxy Note និង Galaxy S នោះទេ។​

ស្មាតហ្វូន​ W2020 Flip របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នេះគឺមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 512GB ខណៈពេលដែលម៉ូឌែលឆ្នាំមុននេះគឺមានម៉េមូរីទំហំត្រឹមតែ 128GB តែប៉ុណ្ណោះ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ UFS 3.0 storage ។ ស្មាតហ្វូន W2020 នេះមានបន្ទះឈីប Snapdragon 855 chipset ជាមួយនឹងរ៉េមទំហំ 8GB និងថាមពលថ្ម  3,070mAh ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android Pie នៅលើ One UI ថែមទៀត៕

image

image