ព័ត៌មាន

B&H ប្រកាសដាក់លក់ស្មាតហ្វូន NOKIA 7.2 នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក

CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD និយាយថា សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏សំខាន់សម្រាប់ពួកគេ ហើយថ្មីៗនេះបន្ទាប់មានការដាក់សម្ពាធទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដោយរដ្ឋបាលរបស់សហរដ្ឋអាមេរិកនោះ វាគឺជាឱកាសសម្រាប់ម៉ាកយីហោ Nokia ក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សាររបស់ប្រទេសនេះ។

នេះប្រហែលជាហេតុផលដែលក្រុមហ៊ុន B&H របស់សហរដ្ឋអាមេរិកធ្វើការប្រកាសដាក់លក់ស្មាតហ្វូន Nokia 7.2 នៅលើគេហទំព័ររបស់ខ្លួននៅក្នុងតម្លៃ $349 សម្រាប់ទំហំ 128/4GB version ហើយស្មាតហ្វូននេះមានតែពណ៌ Charcoal version តែប៉ុណ្ណោះ!

image