ព័ត៌មាន

ខ្លាំងមែន! ទូរស័ព្ទស៊េរីថ្មីជាច្រើនរបស់ Nokia ឈ្នះពានរង្វាន់ជាច្រើនក្នុងព្រឹត្តិការណ៍ IFA2019

នៅក្នុងព្រឹត្តិការណ៍ IFA2019 កាលពីសប្តាហ៍មុននេះនៅក្នុងទីក្រុងប៊ែរឡាំង យើងបានឃើញនូវទូរស័ព្ទស៊េរីថ្មីជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ។ ក្រុមហ៊ុន Nokia Mobile ធ្វើការពង្រឹងទៅលើសមត្ថភាពនៃទូរស័ព្ទ Feature Phone របស់ខ្លួនដែលមានភាពរឹងមាំធន់ក្នុងការប្រើប្រាស់ និងទូរស័ព្ទដែលអាចបត់បានកាន់តែទាន់សម័យ ហើយទូរស័ព្ទទាំងពីរនេះអាចទ្រទ្រង់ទៅលើ Whatsapp រួមជាមួយនឹង Nokia 110 ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាថែមទៀត។

ស្មាតហ្វូនស៊េរីថ្មីចំនួន ២ ម៉ូឌែលក៏មានការប្រកាសបង្ហាញខ្លួនផងដែរនោះគឺ Nokia 6.2 និង 7.2 ដែលមាននការឌីស្សាញរូបរាងយ៉ាងប្រណិត អេក្រង់ភ្លឺច្បាស់ និងកាមេរ៉ា ៣ គ្រាប់ថែមទៀត។ សម្រាប់ទូរស័ព្ទ Nokia 800 Tough ថ្មីនេះគឺជាប្រភេទ Feature Phone ដែលរឹងមាំដំណើរការនូវ KaiOS ហើយវាក៏ទទួលបាននូវពានរង្វាន់ “Best of IFA” ដោយ PopularMechanics ផងដែរ។

សម្រាប់ស្មាតហ្វូនមួយទៀតដែលទទួលបាននូវពានរង្វាន់នៅក្នុងព្រឹត្តិការណ៍ IFA នេះគឺជា Nokia 7.2 ដែលចាត់ទុកថានេះគឺជាទូរស័ព្ទដ៏ល្អបំផុតពី Trusted Reviews, BGR, Pocketlint, AndroidAuthority, BestReviews, Gadgetmatch ផងដែរ៕

image

image

image

image