ព័ត៌មាន

NOKIA 7.2 និង NOKIA 6.2 បង្ហាញខ្លួននៅលើគេហទំព័រលក់ស្មាតហ្វូននៅស៊ុយអ៊ែត

ស្មាតហ្វូនស៊េរីថ្មី Nokia 7.2​និង Nokia 6.2 ពេលនេះប្រទះបង្ហាញខ្លួននៅក្នុងប្រទេសស៊ុយអ៊ែតហើយ។ គេហទំព័រលក់ស្មាតហ្វូន Prisjakt ធ្វើការចែករំលែកអំពីកាលបរិច្ឆេទនៃការដាក់លក់ និងតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ដែលប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ IFA2019 ខាងមុខនេះ។

សម្រាប់ស្មាតហ្វូន​ Nokia 7.2 ដែលមានស៊ីមពីរនេះមានទំហំ 6/128GB ដែលលក់នៅក្នុងតម្លៃប្រហែលជា €350 ហើយស្មាតហ្វូននេះនឹងដាក់លក់នៅចុងខែកញ្ញាខាងមុខនេះ។ ស្មាតហ្វូន Nokia 6.2 នេះមានស៊ីមពីរមានទំហំ 4/64GB ហើយវាមានតម្លៃប្រហែលជា​ €260 ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ទី ១ នៅខែតុលាខាងមុខនេះជាមួយនឹងពណ៌ Ice ដ៏ស្រស់ស្អាត៕

image

image