ព័ត៌មាន

ការបែកធ្លាយថ្មីបញ្ជាក់ថា Huawei Mate 30 Lite នេះគឺគ្រាន់តែឈ្មោះថ្មីរបស់ Nova 5i Pro ប៉ុណ្ណោះ

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 series នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ១៩ ខែកញ្ញាខាងមុខនេះនៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ដែលក្នុងនោះមានម៉ូឌែលជាច្រើនដូចជា Mate 30, Mate 30 Pro, Mate 30 RS និង Mate 30 Lite ផងដែរ។ តាមការទម្លាយចេញពី Evleaks នោះ ស្មាតហ្វូន Huawei Mate 30 Lite គឺគ្រាន់តែជាឈ្មោះថ្មីរបស់ស្មាតហ្វូន Huawei Nova 5i Pro ប៉ុណ្ណោះដែលវាបង្ហាញខ្លួនកាលពីខែកក្កដាឆ្នាំនេះ។

ដោយសារតែស្មាតហ្វូនទាំងពីរនេះមានរូបរាងដូចគ្នានោះ សម្រាប់លក្ខណៈសម្បត្តិរបស់វាក៏ប្រហាក់ប្រហែលគ្នាផងដែរ។ ស្មាតហ្វូន Huawei Mate 30 Lite នេះមានអេក្រង់ទំហំ 6.26-inches FHD+ hole-punch display បន្ទះឈីប Kirin 810 processor ជាមួយនឹងរ៉េមទំហំ 6/8GB RAM + 128/256GB និងការបន្ថែមនូវ microSD ដែលមានទំហំ RAM + 128/256GB​។

សម្រាប់ការថតរូបភាពវិញនោះ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា 4 គ្រាប់ដែលមានទំហំ 48MP f/1.8 aperture + 8MP Super Wide Angle + 2MP Macro + 2MP Depth sensor ជាមួយនឹងភ្លើង LED flashនិងកាមេរ៉ាខាងមុខទំហំ 32MP f/2.0 aperture ។ ស្មាតហ្វូន Mate 30 Lite ដំណើរការនូវ EMUI 9.1.1 (Android 9) ជាមួយនឹងថាមពលថ្ម 4000mAh រួមជាមួយនឹងបច្ចេកវិទ្យា 20W Huawei fast charge ថែមទៀត៕

image

image