ព័ត៌មាន

ការប្រកួតហ្គេមវគ្គផ្តាច់ព្រ័ត្រ A1 GAMING LEAGUE ដំណើរការយ៉ាងរលូនជាមួយនឹងឧបករណ៍ FastMile 5G Gateways របស់ Nokia

Nokia គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយនៅក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតដែលបង្កើតនូវបណ្តាញអ៊ីនធើណិតលឿនសម្រាប់ប្រើប្រាស់ជាពិសេសសម្រាប់អ្នកលេងហ្គេមផងដែរ។ អ្នកលេងហ្គេមជាច្រើនគឺចង់បាននូវល្បឿន 5G ដែលលឿនបំផុតសម្រាប់ការលេងហ្គេមរបស់ពួកគេ។

ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់នេះក៏ផ្តល់នូវ Nokia FastMile Gateway របស់គេសម្រាប់អ្នកលេងហ្គេមនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ A1 Gaming League ដែលធ្វើឡើងនៅក្នុង Aniventure Comic Con 2019 នៅ Sofia ។ អ្នកលេងហ្គេមទាំងអស់ទទួលបាននូវអារម្មណ៍រីករាយជាមួយនឹងបណ្តាញ 5G ដ៏លឿនរបស់​ Nokia នេះ។

FastMile 5G Gateways មើលទៅរូបរាងស្រដៀងគ្នាទៅនឹង Beacon 3 ប៉ុន្តែវាមិនត្រឹមតែផ្តល់នូវការភ្ជាប់ទំនាក់ទំនង 5G Network ប៉ុណ្ណោះទេ ប៉ុន្តែវាអាចដំណើរការនូវទិន្នន័យធំៗបានយ៉ាងរលូន លឿនរហ័សជាទីគាប់ចិត្ត។ 5G FastMile នឹងនាំយកនូវល្បឿន WiFi internet ដែលលឿនបំផុតដែលអ្នកនឹកស្មានមិនដល់៕

image

image

image

image